ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ប្រកាសត្រៀមកសាងភាពជាដៃគូសន្ដិសុខដ៏ល្អឥតខ្ចោះជាមួយ ដូណាល់ ត្រាំ
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងរៀបចំបង្កើតភាពជាដៃគូសន្ដិសុខដ៏ «ល្អឥតខ្ចោះ» ជាមួយរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
មន្ត្រីជាន់ខ្ពស់ក្រុងសេអ៊ូល បានបង្ហើបថា លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវគេរំពឹងថានឹងទៅជួបជាមួយលោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោត នាប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីបក្សសាធារណរដ្ឋរបស់មេដឹកនាំទី៤៧ថ្មីរបស់អាមេរិករូបនេះបានយកឈ្នះការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកាលើលោកស្រី កាម៉ាឡា ហារីស ដែលជាគូប្រជែងមកពីបក្សប្រជាធិបតេយ្យ។
ទីក្រុងសេអ៊ូល គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដោយមានទាហានអាមេរិកប្រមាណ ២៨ ៥០០នាក់កំពុងឈរជើងនៅក្នុងទឹកដីកូរ៉េខាងត្បូង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងកម្មវិធីអាវុធនុយក្លេអែរកូរ៉េខាងជើង។
សូមបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំលើគម្រោងបែងចែកថវិកាចំពោះការរក្សាកងកម្លាំងអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង។ លោក ដូណាល់ ត្រាំ កាលពីអាណត្តិកាន់តំណែងដំបូងរបស់លោក បានចោទប្រកាន់កូរ៉េខាងត្បូងថាពឹងផ្អែកលើកម្លាំងយោធាអាមេរិកដោយទទេ ហើយលោកបានទាមទារឲ្យកូរ៉េខាងត្បូងចំណាយថវិកា ៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ការដាក់ពង្រាយកងកម្លាំងអាមេរិក៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ គឺជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្ត ដែលឈ្នះឆ្នោតពីរអាណត្តិ ប៉ុន្តែមិនជាប់គ្នា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់