ព័ត៌មានអន្ដរជាតិ
លោក ម៉ូឌី អបអរត្រាំដោយសារសន្យាធ្វើការរួមគ្នាកសាងសន្តិភាព ស្ថិរភាព និងវិបុលភាពសកលលោក
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានចេញសារអបអរសាទរ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដោយបង្ហោះសារអមជាមួយរូបថតចំនួន៤សន្លឹកដែលរដ្ឋបុរសទាំងពីរធ្លាប់ជួបគ្នា។

នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រី ឥណ្ឌា បានសរសេរថា៖«សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះមិត្តរបស់ខ្ញុំ Donald J. Trump ចំពោះជ័យជំនះការបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់អ្នក»។
លោក ម៉ូឌី បានបន្តថា៖«នៅពេលអ្នកបង្កើតភាពជោគជ័យនៃអាណត្តិមុនរបស់អ្នក ខ្ញុំទន្ទឹងរង់ចាំការបន្តកិច្ចសហការរបស់យើង ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូជាសកល និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឥណ្ឌា-សហរដ្ឋអាមេរិក។ រួមគ្នាដើម្បីភាពប្រសើរឡើងនៃប្រជាជនរបស់យើង និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពសកល»។
លោក ដូណាល់ ត្រាំ បានយកឈ្នះការបោះឆ្នោតដោយងាយស្រួលសម្រាប់អាណត្តិនេះ ដោយសារនយោបាយរបស់លោកហាក់ងាកទៅរកវិធីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាមួយរុស្ស៊ី ដែលអូសបន្លាយពេលជិត៣ឆ្នាំទៅហើយ។
ឥណ្ឌាក៏បានបង្ហាញឆន្ទៈក្នុងការផ្សះផ្សាយសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីផងដែរក្នុងពេលកន្លងទៅថ្មីៗនេះ ដោយនាយករដ្ឋមន្ត្រីឥណ្ឌា បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនដែលខ្លួនមិនធ្លាប់ធ្វើក្នុងពេលកន្លងមក៕
ដោយ រ៉ាន់ រើយ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត