ព័ត៌មានអន្ដរជាតិ
បៃដិន-ហារីស សុទ្ធតែទូរស័ព្ទទៅ ត្រាំ ដើម្បីអបអរ និងអញ្ជើញមកសេតវិមាន ដើម្បីពិភាក្សាការផ្ទេរអំណាច
មេដឹកនាំពិភពលោកជាច្រើនបានសាទរចំពោះការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ ហើយសូម្បីតែបេក្ខជនប្រកួតប្រជែងខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី កាម៉ាឡា ហារីស និងប្រធានាធិបតីកាន់តំណែង ចូ បៃដិន ក៏បានទូរស័ព្ទទៅអបអរអ្នកសាធារណរដ្ឋរូបនេះផងដែរ ថែមទាំងអញ្ជើញមកសេតវិមាន ដើម្បីពិភាក្សាគ្នាអំពីការផ្ទេរអំណាចទៀតផង។

តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកាឆ្នាំ២០២៤, លោកស្រី ហារីស បានទូរស័ព្ទទៅលោក ត្រាំ ដើម្បីទទួលស្គាល់លទ្ធផលឆ្នោតនិងអបអរជ័យជម្នះ ហើយពិភាក្សាអំពីការផ្ទេរអំណាចដោយសន្តិវិធី។
ចំណែកលោក បៃដិន ឯណោះ ក៏បានប្រកាសពីកិច្ចសហប្រតិបត្តិការជាមួយក្រុមរបស់លោក ត្រាំ ដើម្បីរៀបចំការផ្ទេរអំណាចឲ្យបានរលូនក្នុងរយៈពេលដ៏ខ្លីខាងមុខផងដែរ ហើយលោក ត្រៀមថ្លែងសុន្ទរកថាទៅកាន់ជនរួមជាតិអំពីលទ្ធផលឆ្នោតនៅប៉ុន្មានថ្ងៃទៀត។

សូមបញ្ជាក់ថា ក្រោយឈ្នះឆ្នោត លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្តដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពីលោក Grover Cleveland ឈ្នះបែបនេះដែរ ក្នុងឆ្នាំ១៨៩២។
រម្លឹកទៅឆ្នាំ២០១៦ លោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីលើកដំបូង ក្រោយផ្តួលអតីតរដ្ឋមន្ត្រីការបរទេសអ្នកស្រី ហ៊ីលឡារី គ្លីនតុន និងប្តេជ្ញា ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត។ យ៉ាងណា គាត់បានចាញ់ការបោះឆ្នោតអាណត្តិថ្មីក្រោមថ្វីដៃលោកប្រធានាធិបតី ចូ បៃដិន នៅឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ វាយលុកពិភពលោក។
ទីបំផុត លោក ត្រាំ បានប្រកាសឈរឈ្មោះបោះឆ្នោតប្រធានាធិបតីសាជាថ្មីនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ពោលគឺត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី២នេះ លោក ត្រាំ បានវាយប្រហារខ្លាំងទៅលើរដ្ឋបាលរបស់លោកបៃដិននិងអ្នកស្រីហារីស ហើយចង្អុលចំៗ ទៅលើគោលនយោបាយដ៏អន់ខ្សោយ ដែលជាហេតុផលនៅពីក្រោយធ្វើឲ្យអតិផរណាហក់ឡើង និងវិបត្តិព្រំដែនអាមេរិកកាន់តែអាក្រក់ទៅៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំបរទេស២រូប អបអរលោក ត្រាំ មុនគេ ក្រោយជាប់ឆ្នោត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី