ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរពេក អ្នកជំងឺកូវីដក្នុងប្រទេសប្រេស៊ីល ត្រូវទុកឲ្យស្លាប់នៅក្រៅបន្ទប់សង្គ្រោះបន្ទាន់ព្រោះអស់កន្លែងដាក់
ប្រទេសប្រេស៊ីលកាលពីម្សិលមិញ បានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ១៩ជាង២,០០០នាក់ ដែលនេះជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ធ្ងន់ធ្ងរបំផុត ស្របពេលមន្ទីរពេទ្យរបស់ប្រទេសនេះ លែងទប់ទល់ជាមួយនឹងអត្រាឆ្លងអាក្រក់បំផុតក្នុងពិភពលោកបានទៀតហើយ។

ខណៈពេលដែលលោកប្រធានាធិបតី Jair Bolsonaro ប្រឆាំងនឹងការអំពាវនាវពីសំណាក់អភិបាលនានាឲ្យអនុវត្តវិធានការរឹតត្បិតនោះ ក្រុមគ្រូពេទ្យបានបង្ខំចិត្តជ្រើសរើសថាត្រូវព្យាបាលអ្នកជំងឺម្នាក់ណា ដូចជាពួកគេស្ថិតនៅក្នុងតំបន់សង្គ្រាម។

អភិបាលរដ្ឋ Piaui លោក Wellington Dias បានរៀបរាប់ថា អ្នកជំងឺក្នុងមន្ទីរពេទ្យកំពុងស៊ូទ្រាំជាមួយជំងឺ ទាំងគ្មានគ្រែសម្រាកព្យាបាល។ លោកនិយាយថា “យើងបានឈានដល់ដែនកំណត់ទូទាំងប្រទេសប្រេស៊ីល។ ឱកាសនៃការស្លាប់ដោយគ្មានជំនួយពិតជាមានមែន”។

មានការស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២,២៨៦នាក់កាលពីថ្ងៃពុធ និងមានការឆ្លងថ្មីជិត៧០,០០០ករណីនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត របស់តំបន់អាមេរិកឡាទីនមួយនេះ។ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយ ប្រេស៊ីលគឺជាប្រទេសមានអ្នកស្លាប់និងឆ្លងកូវីដខ្លាំងជាងគេបំផុតនៅលើពិភពលោក។

ក្រុមប្រឹក្សាជាតិនៃរដ្ឋលេខាធិការសុខភាពប្រេស៊ីល កាលពីសប្តាហ៍មុន បានអំពាវនាវឲ្យដាក់បម្រាមគោចរនិងវិធានការរឹតត្បិតនៅក្នុងតំបន់ណាដែល សមត្ថភាពរបស់មន្ទីរពេទ្យទប់លែងឈ្នះប៉ុន្តែលោក Bolsonaro នៅតែជំទាស់។

នៅក្នុងរដ្ឋដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ប្រេស៊ីលគឺ Sao Paulo, អ្នកជំងឺយ៉ាងតិច៣០នាក់បានស្លាប់ក្នុងខែនេះ ខណៈពេលកំពុងរង់ចាំចូលបន្ទប់សង្គ្រោះបន្ទាន់។

នៅរដ្ឋភាគខាងត្បូង Santa Catarina, មនុស្សចំនួន៤១៩នាក់កំពុងរង់ចាំផ្ទេរទៅបន្ទប់ ICU។ ចំណែកក្នុងរដ្ឋ Rio Grande do Sul ដែលនៅជិតខាង អគារសង្គ្រោះបន្ទាន់គឺដាក់លើសសមត្ថភាពរបស់ខ្លួន ពោលគឺដាក់អ្នកជំងឺរហូតដល់ទៅ១០៦ភាគរយឯណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ធ្ងន់ធ្ងរទៅៗ ២៤ម៉ោងចុងក្រោយ ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដលើស២ពាន់នាក់ជាលើកដំបូង
ចុចអាន៖ ប្រេស៊ីល បំបែកកំណត់ត្រាថ្មី មួយថ្ងៃមានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ ឆ្លងជាង៧ម៉ឺនករណី

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់