Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី ត្រៀម​ដាក់​បម្រាប​មិន​ឲ្យ​ក្មេង​ក្រោម​១៦​ឆ្នាំ​ប្រើ​បណ្ដាញ​សង្គម

បានផុស

នៅ

រដ្ឋាភិបាល​អូស្ត្រាលី បាន​ប្រកាស​ថា ខ្លួន​នឹង​រៀបចំ​ចេញ​ច្បាប់​ថ្មី​មួយ​ដំបូង​គេ​នៅ​លើ​ពិភពលោក ដែល​ហាមឃាត់​កុមារ​ក្រោម​​អាយុ​១៦​ឆ្នាំ​មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​​សង្គម​ទៀត​ឡើយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​​លោក​នាយករដ្ឋមន្ត្រី Anthony Albanese នៅ​ថ្ងៃ​ទី​​៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

(រូបភាព៖ The Nightly)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Albanese បាន​​ប្រាប់​ថា បណ្ដាញ​សង្គម​កំពុង​បង្ក​ផល​អាក្រក់​លើ​កុមារ​​អូស្ត្រាលី ហើយ​ច្បាប់​​ថ្មី​នឹង​ត្រូវ​ដាក់​ស្នើ​ទៅ​សភា​ក្នុង​ឆ្នាំ​២០២៤​នេះ និង​ចូល​ជា​ធរមាន​នៅ​រយៈពេល​១២​ខែ​បន្ទាប់។ បម្រាប​ថ្មី​ នឹង​ធ្វើ​ឡើង​​លើ​គ្រប់​អ្នក​ប្រើប្រាស់​ទាំង​អស់​ដែល​មាន​វ័យ​ក្រោម​អាយុ​កំណត់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ទោះ​មាន​ការ​អនុញ្ញាត​ពី​​​អាណាព្យាបាល​របស់​​ពួក​គេ​ក៏​ដោយ។

លោកស្រី Michelle Rowland រដ្ឋមន្ត្រី​ទំនាក់ទំនង បាន​​និយាយ​ថា បណ្ដាញ​សង្គម​ដែល​នឹង​រង​ផល​ប៉ះពាល់ ក្រោយ​ច្បាប់​ថ្មីត្រូវ​បាន​អនុម័ត មាន​ដូចជា Instagram, Facebook, TikTok, YouTube និង X។

បណ្ដា​ប្រទេស​ជា​ច្រើន​​ ធ្លាប់​បាន​ប្ដេជ្ញា​ហាមឃាត់​​កុមារ​មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម តែ​អូស្ត្រាលី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​​មាន​គោលការណ៍​រឹតបន្តឹង​ខ្លាំង​គេ៕

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម