ព័ត៌មានអន្ដរជាតិ
ដឹងលោក ត្រាំ ជាប់ឆ្នោតភ្លាម លោក Netanyahu ខលទៅនិយាយពីរឿងអ៊ីរ៉ង់ភ្លែត
កាលពីថ្ងៃ៦ខែវិច្ឆិកាឆ្នាំ២០២៤ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានធ្វើការហៅទូរសព្ទទៅកាន់លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនទើបជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកទី៤៧ ដើម្បីពិភាក្សាគ្នាអំពីការគំរាមកំហែងរបស់អ៊ីរ៉ង់ ខណៈសង្គ្រាមនៅតំបន់ហ្គាហ្សា និងប្រទេសលីបង់ ហាក់គ្មានសញ្ញាឈានដល់ការបញ្ចប់ជម្លោះទាល់តែសោះ។
ការិយាល័យលោក Netanyahu បានប្រាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអបអរសាទរលោក ដូណាល់ ត្រាំ ចំពោះជ័យជម្នះក្នុងការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក ហើយភាគីទាំងពីរបានយល់ព្រមធ្វើការរួមគ្នាសម្រាប់សន្តិសុខអ៊ីស្រាអែល និងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។
ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានការគាំទ្រដោយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងខ្លួនរាប់ម៉ឺននាក់បានត្រៀមរួចរាល់សម្រាប់ប្រយុទ្ធជាមួយអ៊ីស្រាអែល ដោយបន្ថែមថា លទ្ធផលបោះឆ្នោតនៅអាមេរិកនឹងគ្មានផលប៉ះពាល់ចំពោះសង្គ្រាមនៅលីបង់នោះទេ។
មេដឹកនាំហេសបូឡា បានព្រមានថា គ្មានកន្លែងណានៅអ៊ីស្រាអែលអាចគេចផុតពីការវាយប្រហារឡើយ ខណៈយោធាអ៊ីស្រាអែលវិញ កាលពីថ្ងៃពុធ បានប្រាប់ថាមានការបាញ់គ្រាប់ផ្លោងប្រមាណ ១២០គ្រាប់ចេញពីព្រំដែនលីបង់។ ជាការឆ្លើយតប អ៊ីស្រាអែលបានវាយប្រហារតាមដែនអាកាសទៅលើបន្ទាយដ៏សំខាន់មួយរបស់ហេសបូឡាស្ថិតនៅភាគខាងត្បូងទីក្រុងបេរូត។
សង្គ្រាមរវាងអ៊ីស្រាអែល និងហេសបូឡា បានកើនឡើងខ្លាំងចាប់តាំងពីចុងខែកញ្ញាកន្លងទៅ នៅពេលអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅព្រំដែនភាគខាងជើងជាប់ប្រទេសលីបង់៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?