Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គរដ្ឋទូត​អូស្ត្រាលី​នៅ​អាមេរិក លុប​ចោល​សារ​រិះគន់​លោក ត្រាំ ពី​មុនៗ​ចេញ​អស់

បានផុស

នៅ

ក្រោយ​លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ការ​បោះឆ្នោត​​​ លោក Kevin Rudd ដែល​ជា​​​អតីត​នាយករដ្ឋមន្ត្រី និង​ជា​​​អគ្គរដ្ឋទូត​អូស្ត្រាលី​បច្ចុប្បន្ន​​​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន បាន​លុប​សារ​ដែល​បង្ហោះ​ពីមុនៗ​ទាក់ទង​នឹង​ការ​រិះគន់​​​ប្រធានាធិបតី​ថ្មី​ទី​៤៧​របស់​​សហរដ្ឋ​អាមេរិក។

លោក Kevin Rudd (រូបភាព៖ AAPIMAGE)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rudd បាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​លុប​​​សារទាំង​នោះ ពុំ​បាន​​ឆ្លុះ​បញ្ចាំង​អំពី​​ទស្សនៈ​នៃ​រដ្ឋាភិបាល​អូស្ត្រាលី​​​ឡើយ ដោយ​បន្ថែម​ថា ការ​បញ្ចេញ​មតិ​​ពី​លោក ត្រាំ កាល​ណោះ​ គឺ​លោក​​ធ្វើ​ឡើង​ក្នុង​នាម​ជា​ប្រធាន​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​លុប​នេះ គឺ​ដើម្បី​កុំ​ឲ្យ​មាន​ភាន់​ច្រឡំ​​ថា​ជា​​ការ​បញ្ចេញ​មតិ​របស់​លោក​ក្នុង​នាម​ជា​​មន្ត្រី​ការទូត​របស់​រដ្ឋាភិបាល​អូស្ត្រាលី។

ក្នុង​ចំណោម​សារ​ដែល​ធ្លាប់​បាន​បង្ហោះ​របស់​លោក Rudd មាន​សារ​មួយ​ដែល​​ពណ៌នា​លោក ត្រាំ ថា​ជា​ «ប្រធានាធិបតី​ដែល​មាន​ការ​បំផ្លិច​បំផ្លាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ»។

លោកស្រី Penny Wong រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី បាន​និយាយ​នៅ​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា​នេះ​ដែរ​ថា រដ្ឋាភិបាល​លោក​ស្រី​​មាន​ទំនុក​ចិត្ត​​ចំពោះ​សម្ព័ន្ធភាព​រវាង​ខ្លួន និង​​អាមេរិក ដែល​ជា​ដៃគូ​សន្តិសុខ​ដ៏​ធំ​បំផុត ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ AUKUS ស្ដី​ពី​ការ​​លក់​​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​​​​របស់​អាមេរិក​ឲ្យ​អូស្ត្រាលី នៅ​ក្នុង​ពេល​១០​ឆ្នាំ​ខាង​មុខ។

ពាក់ព័ន្ធ​នឹង​​រឿង​របស់​លោក Rudd លោកស្រី Wong បាន​ប្រាប់​ថា លោកស្រី​​​ជឿជាក់​លើ​សមត្ថភាព​​​អគ្គ​រដ្ឋទូត​រូប​នេះ​ថា​អាច​ធ្វើ​ការ​យ៉ាង​ល្អ​ជាមួយ​រដ្ឋបាល​បក្ស​សាធារណរដ្ឋ​របស់​លោក ត្រាំ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៦ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៤៤ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម