Connect with us

ព័ត៌មានអន្ដរជាតិ

​[វិភាគអន្តរជាតិ​] ដូណាល់ ត្រាំ​​​​​ឈ្នះឆ្នោត​​​មែន ប៉ុន្តែ​​ការ​សន្យានយោបាយ​​​​​បញ្ចប់សង្គ្រាមទំនង​​បរាជ័យ​ដំបូង​គេ​​​​

បានផុស

នៅ

ក្នុង​​អំឡុង​​ពេល​យុទ្ធនាការ​​​ស្វែង​រក​ការ​គាំទ្រ​​​ពី​ប្រជាជន​អាមេរិក​ដែល​មានសិទ្ធិបោះឆ្នោត​ជាង​​១៦០​លាន​នាក់ ​ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ជាប់​ឆ្នោត​ បាន​​និយាយម្តងហើយម្តងទៀត​ក្នុង​​វេទិកា​​​​យុទ្ធ​នាការ​​​​ជួប​ជុំ​អ្នក​គាំទ្រ​ ថា លោកអាចដោះស្រាយ​សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃណាមួយ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​​​អាមេរិក​បាន​ប្រគល់​អំណាច​ពេញ​លេញ​​តាមរយៈ​ការ​បោះឆ្នោត​នៅថ្ងៃទី​​៥​ខែ​​​វិច្ឆិកា​ដែល​​លោក​ទទួលបាន​​​អង្គបោះ​ឆ្នោត​​រហូត​ដល់​២៩៥លើ​​ចំនួន​​​តម្រូវ​ត្រឹម​២៧០​​ដែល​​គ្រប់​គ្រាន់់​​ដើម្បី​ឈ្នះ​​​កៅអី​ប្រធានាធិបតី​​​តាម​ប្រព័ន្ធ​​៥០%បូក១។ ប្រជាជន​អាមេរិក​​​ជិត​៧៣​លាន​នាក់​ បាន​បោះឆ្នោត​គាំទ្រ​​​លោក​ដូណាល់ ត្រាំ ខណៈ​គូប្រជែង​របស់​លោក​ គឺ​លោកស្រី កាម៉ាឡា ហារីស ​ទទួលបាន​​ត្រឹមតែ​ជិត​​៦៨​លាន​សំឡេង ដែល​មាន​ប្រតិភូ​​​អង្គបោះឆ្នោត​​​២២៦​នាក់​​​ប៉ុណ្ណោះ។

​ពេល​នេះ​លោក​ ដូណាល់ ត្រាំ បាន​ឈ្នះឆ្នោត​​​ដូចការ​ខិតខំ​ប្រឹង​ប្រែង​​ឃោសនា​​ទាំងថ្ងៃទាំងយប់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​សំណួរ​គឺ​នៅត្រង់ថា តើ​រដ្ឋបាល​របស់​លោក​អាច​ដោះស្រាយ​​បញ្ចប់​សង្គ្រាម​រុស្ស៊ី-​អ៊ុយក្រែន​បាន​លឿនរហ័សដោយរបៀបណា និង​តាមការ​សន្យា​​នយោបាយ​ដែរឬទេ​​?

​ក្នុង​ពេលថ្លែង​​នៅ​ថ្ងៃទី​៦​ខែ​វិច្ឆិកា​​ ក្រោយ​ដឹង​ថា ខ្លួន​ឈ្នះការ​បោះ​ឆ្នោត​​​​សម្រាប់​កាន់​ដំណែង​ប្រធានាធិបតី​​ទី​៤៧ លោក ដូណាល់ ត្រាំ មិន​បាន​និយាយ​អ្វី​សូម្បី​«មួយ​ពាក្យ​​» ដល់​បញ្ហា​ក្រៅ​ប្រទេស​​​ជាពិសេស​ការ​បញ្ចប់​សង្គ្រាម​​​ដោយ​របៀប​ណា ឬ​លឿន​រហ័ស​យ៉ាងណា​នោះទេ ក្រៅ​ពី​និយាយ​​​​​ថ្លែង​​អំណរគុណ​​ដល់​​ក្រុម​គ្រួសារ អ្នក​​គាំទ្រ និង​អ្នក​បោះឆ្នោត​​ជាពិសេស​​​​​នៅ​ក្នុងរដ្ឋ​ប្រទាញ​ប្រទង់​គ្នា​។

​ការ​ឡើ​ងថ្លែង​របស់​លោក​ដូណាល់ ត្រាំ​ នៅពេល​ដឹងថា​ខ្លួន​ឈ្នះ​កា​របោះឆ្នោត​ គឺ​ខុស​ស្រឡះ​ពី​ការ​ឡើង​ថ្លែង​ពេល​ឃោសនា​​រក​ការ​គាំទ្រ​នៅមុនពេលបោះឆ្នោត។

​ប្រធាន​បទ​​នយោបាយ​​របស់​លោក​ដូណាល់ ត្រាំ ​ទទួលបាន​​ការ​សាទ​រខ្លាំង​នៅ​ពេលលោក​និយាយ​ម្តងហើយ​ម្តងទៀត​អំពី​​កា​របញ្ចប់​សង្គ្រាម​​​រុស្ស៊ី​និង​អ៊ុយក្រែន ដែល​រដ្ឋបាល​លោក​ ចូ បៃដិន បានផ្គត់ផ្គង់​​​ទាំងសព្វាវុធ​និង​ហិរញ្ញវត្ថុ​យ៉ាងក្រាស់​ក្រែល​សម្រាប់​​​​ដើម្បី​តស៊ូ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

​​​លោក ដូណាល់ ត្រាំ ហាក់​ធ្លាក់​ប្រជាប្រិយភាព​​​​ក្នុង​​ពេល​ដែល​ លោក ចូ បៃ​ដិន​ បោះបង់​ការ​ប្រជែង​កៅអីសេតវិមាន​ជាមួយ ហើយ​ប្រគល់​ឲ្យ​លោកស្រី​ កាម៉ាឡា ហារីស កាល​ពី​ចុង​ខែកក្កដា ដោយ​លោក​ត្រាំ បាន​​វាយប្រហារ​លើបុគ្គល​ផ្ទាល់​ខ្លួន គឺ​លោកស្រី កាម៉ាឡា ហារីស ដូច​ជា​ស្ត្រី​ជន​ជាតិស្បែកខ្មៅ​ ឬ​ក៏ជាស្ត្រី​គ្មាន​កូន​ជាដើម​ ដែល​​​ធ្វើ​ឲ្យប្រជាប្រិយភាព​របស់​លោកស្រី ហារីស​​ហក់​ឡើង​យ៉ាងខ្លាំង។

ប៉ុន្តែ​​ ក្រោយ​មើល​ឃើញ​ពាក្យពេចន៍​ទាំង​នោះ​​ទាញ​ទម្លាក់​​ប្រជាប្រិយភាព​របស់​លោក​កាន់​តែខ្លាំង​ដោយ​​សារ​តែ​ការ​​ផ្សព្វផ្សាយ​​របស់​បណ្តាញ​សារព័ត៌មាន លោក​ ដូណាល់ ត្រាំ ​បាន​បង្វែរ​​សា​​រ​នយោបាយ​​ ទៅ​ផ្តោត​​លើ​ការ​ដោះស្រាយ​បញ្ចប់សង្គ្រាម​​​រុស្ស៊ី​និង​អ៊ុយក្រែន។

លោក ដូណាល់ ត្រាំ ថែម​ទាំង​បាន​និយាយថា លោក​​នឹង​រកដំណោះស្រាយ​សង្គ្រាម​​អ៊ុយក្រែន-រុស្ស៊ី​ត្រឹម​២៤​ម៉ោង។ ​ប៉ុន្តែ​វា​នៅ​មិន​ទាន់ច្បាស់​ថាតើ​លោក​សំដៅ​ទៅ​លើ​រយៈពេល​២៤​ម៉ោងបន្ទាប់​ពី​ដឹងថា លោក​ឈ្នះឆ្នោត ឬក៏​២៤​ម៉ោង​​ បន្ទាប់​ពី​​លោក​ឡើ​ង​កាន់​អំណាច​ជាផ្លូវការ​ ដែលគេរំពឹង​ថា នឹងធ្វើ​ឡើង​នៅថ្ងៃទី​២០ខែ​មករា​​ឆ្នាំ​២០២៥។

ឯកអគ្គរដ្ឋទូត​របស់​អង្គការ​សហ​ប្រជាជាតិ​រុស្ស៊ី​ លោក Vassily Nebenzia ធ្លាប់​លើក​ឡើង​ថា ​បញ្ហា​ជម្លោះ​​រុស្ស៊ី​​​និង​អ៊ុយក្រែន​​មិនអាច​ដោះស្រាយ​ត្រឹមតែ​១ថ្ងៃ​នោះទេ។

​ក្រោយ​ជ័យ​ជម្នះ​របស់​លោក ដូណាល់ ត្រាំ​ក្នុងការ​បោះឆ្នោត​កាល​ថ្ងៃទី​៥វិច្ឆិកា មានសេចក្តីរាយការណ៍​ដែលថា រដ្ឋបាល​ប្រធានាធិបតី ចូ បៃដិន ​នឹង​ប្រញាប់​ប្រញាល់​បញ្ជូន​កញ្ចប់​ជំនួយ​​យោធា​ដល់​អ៊ុយក្រែន​ មុន​​លោក​ដូណាល់ ត្រាំ វិល​ទៅកាន់​សេតវិមាន​​ជាផ្លូវការ​ក្នុង​ខែ​មករា។

ជាមួយ​គ្នា​នេះ ​ប្រធានាធិបតី​ អ៊ុយក្រែន លោក Volodymyr Zelensky ក៏​ជាប្រមុខ​ដឹកនាំ​ប្រទេស​​​ដំបូង​​ដែល​អបអរសាទរ​​លោក ដូណាល់ ត្រាំ​​សម្រាប់​ការ​ទទួល​បាន​ជ័យ​ជម្នះ​​លើ​ការ​បោះឆ្នោត​អាមេរិក។ ចាប់​តាំង​ពី​​រុស្ស៊ី​​លើក​ទ័ព​ចូល​ប្រទេស​អ៊ុយក្រែន​​​កាល​ពី​ខែកុម្ភៈឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​​​​យោធា​​មាន​តម្លៃ​ជាង​៦៤,១​ពាន់​លានដុល្លារ។ នេះ​បើយោង​តាម​​តួលេខ​ដែលបង្ហាញ​ដោយ​​​ក្រសួង​​ការ​​បរទេសអាមេរិក​៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម