Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល អនុម័តច្បាប់ និរទេសគ្រួសារនិងសាច់ញាតិ ជនល្មើសភេរវកម្ម

បានផុស

នៅ

ប្រទេសអ៊ីស្រាអែល បានបង្កើតរឿងចម្រូងចម្រាស់ជាថ្មីនិងបង្កការរិះគន់ខ្លាំងៗពីសំណាក់អង្គការសិទ្ធិមនុស្ស បន្ទាប់ពីរដ្ឋសភា បានអនុម័តច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យរដ្ឋាភិបាល និរ​ទេសសមាជិកគ្រួសាររបស់ជនប្រព្រឹត្តបទល្មើសភេរវកម្ម ខណៈច្បាប់នេះត្រូវគេមើលឃើញថា កំណត់មុខសញ្ញាលើពលរដ្ឋអ៊ីស្រាអែល មានដើមកំណើតប៉ាឡេស្ទីន។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់នេះ ត្រូវបានអនុម័តជាមួយសំឡេង ៦១ទល់៤១ ប៉ុន្តែក្រុមអ្នកជំនាញ ជឿថា តុលាការអ៊ីស្រាអែល ប្រហែលមិនព្រមលើដំណើរការនេះឡើយ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៨ខែវិច្ឆិកា, ច្បាប់ដែលស្នើឡើងដោយគណបក្ស Likud របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ​បានចែងថា ឪពុកម្តាយ កូនៗ ឬបងប្អូនបង្កើត ដែលដឹងមុនថាសមាជិកគ្រួសាររបស់ពួកគេមានគម្រោងរៀបចំការវាយប្រហារ ហើយមិនព្រមរាយការណ៍ទៅប៉ូលិសឬគាំទ្រទង្វើបែបនេះនោះ ពួកគេនឹងប្រឈមការនិរទេសពី៧ទៅ២០ឆ្នាំ។

លើសពីនេះ សាច់ញាតិអ្នកដែលសរសើរ អាណិតឬលើកទឹកចិត្តចំពោះអំពើភេរវកម្ម ឬអង្គការភេរវកម្ម ក៏អាចត្រូវនិរទេសដូចគ្នា។ 

(រូបថត៖ AP)

ក្រសួងមហាផ្ទៃ ជាអ្នកទទួលបន្ទុកការនិរទេសនេះ ហើយអ្នកទាំងនោះ ត្រូវបានគេគិតថានឹងនិរទេសទៅកាន់តំបន់ហ្គាហ្សា ឬទីតាំងដែលគេកំណត់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Eran Shamir-Borer អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានប្រជាធិបតេយ្យអ៊ីស្រាអែល និងជាអតីតអ្នកជំនាញច្បាប់អន្តរជាតិសម្រាប់យោធាអ៊ីស្រាអែល បានប្រាប់ទៅសារព័ត៌មាន AP​ ថា «ការនិរទេសពលរដ្ឋអ៊ីស្រាអែល អាចត្រូវគេមើលឃើញថា មិនត្រឹមតែជាការរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញនៅក្រោមច្បាប់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលោភសិទ្ធិមនុស្សក្រោមច្បាប់អន្តរជាតិផងដែរ»។

សូមបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនរស់នៅអ៊ីស្រាអែល មានប្រហែល២០% នៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ។ ពួកគេមានសញ្ជាតិនិងសិទ្ធិបោះឆ្នោត ប៉ុន្តែប្រឈមមុខនឹងការរើសអើងយ៉ាងខ្លាំង។ ពួកគេជាច្រើន ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនៅប៉ាឡេស្ទីនផងដែរ ហើយតែងបង្ហាញក្តីអាណិតអាសូរចំពោះទឹកដីកំណើតរបស់ពួកគេជានិច្ច៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ដឹង​លោក ត្រាំ ជាប់ឆ្នោត​ភ្លាម លោក Netanyahu ខល​​ទៅ​និយាយពី​រឿង​អ៊ីរ៉ង់​ភ្លែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម