Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី ប្រាប់​ថា កងទ័ព​មួក​ខៀវ​៦​នាក់​របស់​ខ្លួន រងរបួស​នៅ​លីបង់

បានផុស

នៅ

ម៉ាឡេស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​នេះ​ថា កង​ទ័ព​មួក​ខៀវ​​​អង្គ​ការសហ​ប្រជាជាតិ​របស់​ខ្លួន​ចំនួន ៦​នាក់ បាន​រង​របួស​ក្នុង​ការ​បំផ្ទុះ​​មួយ​​នៅ​ប្រទេស​លីបង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការពារ​ជាតិ​ម៉ាឡេស៊ី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ការ​បំផ្ទុះ​កើត​ឡើង​នៅ​​អាធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​ ក្បែរ​កីឡដ្ឋាន​ Saida ដោយ​មាន​គោលដៅ​វាយ​ប្រហារ​ទៅ​លើ​រថយន្ត​ស៊ីវិល​មួយ​គ្រឿង ដែល​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​បេរូត។ យ៉ាង​ណា​មិញ ការ​បំផ្ទុះ​នេះ ក៏​បាន​បង្ក​ការ​ខូចខាត​ទៅ​​លើ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ដែល​កំពុង​ដឹក​កង​​ទ័ព​មួក​​​របស់​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​រង​របួស ៦​នាក់។

សេចក្ដី​ថ្លែងការណ៍​ដដែល បាន​បន្ថែម​ថា កង​ទ័ព​មួក​ខៀវ​ចំនួន​ ៥​នាក់ រង​របួស​ស្រាល ខណៈ​​ម្នាក់​ទៀត​​បាន​​បាក់​ឆ្អឹង​ដៃ​ខាង​ឆ្វេង ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

កង​កម្លាំង​ប្រដាប់​អាវុធ​ម៉ាឡេស៊ី បាន​​បញ្ជាក់​ថា ខ្លួន​នឹង​តាមដាន​ស្ថានការណ៍នេះ​ឲ្យ​​​បាន​ហ្មត់ចត់ និង​នៅ​តែ​ប្ដេជ្ញា​​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​សុខុមាលភាព​នៃ​កង​កម្លាំង​របស់​ខ្លួន ទោះ​ស្ថិត​នៅ​ក្រោម​​បេសកកម្ម​​អង្គការ​សហ​ប្រជាជាតិ​ក៏​ដោយ។

បើ​តាម​ការ​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ ការ​​បំផ្ទុះ​នេះ កើត​ឡើង​ដោយសារ​តែ​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​របស់​អ៊ីស្រាអែល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា ហើយ​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​​ ៣​​នាក់​បាន​​ស្លាប់៕

ដោយ៖ ឈាង​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម