ព័ត៌មានអន្ដរជាតិ
មុនក្លាយជាជំទាវទី១អាមេរិក មេឡានៀ ត្រាំ សាងយីហោ២ រកលុយបានរាប់សិបលានដុល្លារ
មុនពេលក្លាយជាជំទាវទីមួយរបស់សហរដ្ឋអាមេរិកលើកដំបូងក្នុងឆ្នាំ២០១៧ មេឡានៀ ត្រាំ (Melania Trump) មានភាពល្បីល្បាញជាមួយនឹងតួនាទីផ្សេងៗគ្នាជាច្រើន។ ជាពិសេស ចាប់តាំងពីគាត់ធ្វើការជាតារាបង្ហាញម៉ូដ រហូតដល់ចូលប្រឡូកក្នុងវិស័យជំនួញគ្រឿងអលង្ការ និងគ្រឿងសម្អាង។
យោងតាម Showbiz Cheat Sheet ទ្រព្យសម្បត្តិសុទ្ធរបស់ជំទាវទីមួយរបស់អាមេរិកត្រូវបានប៉ាន់ប្រមាណថាប្រហែល ៧០ លានដុល្លារក្នុងឆ្នាំ ២០២៤ ។ ដូច្នេះតើលោកស្រី ប្រមូលទ្រព្យសម្បត្តិសម្រាប់ខ្លួនឯងផ្ទាល់ដោយរបៀបណា? រាប់ចាប់តាំងអំពីអាជីវកម្មគ្រឿងអលង្ការ និងគ្រឿងសម្អាងរបស់មុនពេលឈានជើងចូលទៅសេតវិមានក្លាយជាជំទាវទីមួយ។
មេឡានៀ ត្រាំ ធ្លាប់លក់នាឡិកា និងគ្រឿងអលង្ការ
ដោយផ្តើមចេញពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនសម្រាប់ភាពស្រស់ស្អាត និងម៉ូដ មេឡានៀ បានចាប់ផ្តើមការប្រមូលនាឡិកា និងគ្រឿងអលង្ការក្រោមឈ្មោះរបស់គាត់ក្នុងឆ្នាំ ២០១០ គឺ ៥ ឆ្នាំបន្ទាប់ពីរៀបការជាមួយលោកដូណាល់ ត្រាំ។
ការប្រមូលផ្ដុំនេះរួមបញ្ចូលទាំងគ្រឿងអលង្ការ និងម៉ូដនាឡិកាដែលមានតម្លៃចាប់ពី ៣០ ដុល្លារដល់ ២០០ ដុល្លារ។ កត្តាមួយដែលធ្វើឲ្យការប្រមូលលក់នៅលើបណ្តាញទិញទំនិញ QVC ទទួលបានជោគជ័យគឺរូបភាពរបស់ មេឡានៀ ត្រាំ។ លោកស្រីអាចពាក់ការរចនារបស់ខ្លួននៅលើទូរទស្សន៍ ហើយនោះគឺជាមធ្យោបាយផ្សព្វផ្សាយផលិតផល។ ក្នុងពេលជាមួយគ្នានេះ វាមានតម្លៃសមរម្យ ដូច្នេះវាបានក្លាយជាការស្រលាញ់យ៉ាងឆាប់រហ័សដោយមនុស្សមិនសូវមានថវិកា និងបុគ្គលិកការិយាល័យវ័យក្មេងជាច្រើន។
គ្រឿងអលង្ការដែលបានណែនាំដល់អ្នកប្រើប្រាស់ឆ្លុះបញ្ចាំងពីរសជាតិសោភ័ណភាព និងរចនាប័ទ្មម៉ូតរបស់ជំទាវទី១របស់អាមេរិក។ ទាំងនេះជាម៉ូដដែលនារីអាចពាក់បានរាល់ថ្ងៃ ក៏មានភាពងាយស្រួលក្នុងការសម្របខ្លួន និងសមរម្យសម្រាប់រចនាប័ទ្មផ្សេងៗគ្នាជាច្រើន។ ការរចនាដ៏អស្ចារ្យមួយចំនួននៃការប្រមូលគ្រឿងអលង្ការរួមមានកងដៃមាស ចិញ្ចៀនភ្ចាប់ពាក្យ និងក្រវិលធំ។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ យីហោនេះរកបានជាង ៧ លានដុល្លារ ដែលរួមចំណែកដល់ប្រាក់ចំណូលសរុបលើសពី ៤៥ លានដុល្លារពីការបណ្តាក់ទុនរបស់គាត់ក្នុងរយៈពេលមួយទសវត្សរ៍។
ទោះជាយ៉ាងនេះក្ដី អាជីវកម្មរបស់ភរិយាលោកត្រាំក៏ជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសផងដែរ។ នៅឆ្នាំ ២០១៧ មេឡានែរនិងស្វាមីបានទទួលមតិចម្រុះអំពីការផ្សព្វផ្សាយគម្រោងអាជីវកម្មរបស់ពួកគេនៅលើ QVC ។ ក្រោយមក ស្ត្រីទីមួយលែងលក់គ្រឿងអលង្ការនៅលើ QVC ទៀតហើយ។ ទោះជាគ្រឿងអលង្ការលែងមានលក់ក្ដី ប៉ុន្តែអ្នកចូលចិត្តម៉ូដនៅតែអាចទិញផលិតផលចាស់ៗនៅលើវេទិកាដូចជា eBay និង Craigslist ក្នុងតម្លៃទាបជាងតម្លៃដើមដដែល។
មេឡានៀ ត្រាំ ក៏ធ្លាប់ធ្វើជំនួញក្នុងវិស័យសម្រស់ និងថែរក្សាស្បែកផងដែរ
សម្រស់ និងការថែរក្សាស្បែកក៏ជាចំណង់ចំណូលចិត្តរបស់ជំទាវទីមួយនៃសហរដ្ឋអាមេរិកផងដែរ។ ដូច្នេះហើយ ទើបរូបគាត់បង្កើតផលិតផលថែរក្សាស្បែក ដែលចម្រាញ់ចេញពីពងត្រី Caviar ។ លោកស្រីបានបង្កើតគំនិតបង្កើតផលិតផលថែរក្សាស្បែកដែលមានផ្ទុកពងត្រីនៅដើមទសវត្សរ៍ឆ្នាំ ២០០០។ យោងតាមសារព័ត៌មាន Huffington Post ខ្សែផលិតផលរបស់លោកស្រីបានបើកដំណើរការនៅហាងលំដាប់ខ្ពស់ Lord & Taylor ក្នុងឆ្នាំ ២០១៣ ជាមួយនឹងតម្លៃចាប់ពី ៥០ ទៅ ២០០ដុល្លារ។
ដូចដែលបានរៀបរាប់ខាងលើ ធាតុផ្សំសំខាន់នៅក្នុងផលិតផលថែរក្សាស្បែកដូចជា ក្រមួនលាងមុខ, ស្រ្កាប់មុខដែលផ្ដល់ជាតិសំណើមពីម៉ាកយីហោសម្រស់របស់មេឡានែរត្រាំ គឺសារធាតុចម្រាញ់ពី caviar សម្ភារៈនេះត្រូវបាននាំចូលពីភាគខាងត្បូងនៃប្រទេសបារាំង។
ចាប់តាំងពីឆ្នាំ ២០១៧ ផលិតផលថែរក្សាស្បែករបស់ជំទាវទី១មិនត្រូវបានផលិតទៀតទេ។ យោងតាមការស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មានអាមេរិក Associated Press ទៅក្នុងកំណត់ត្រាហិរញ្ញវត្ថុរបស់លោកស្រីមេឡានៀ ប្រាក់ចំណូលពីអាជីវកម្មពីរបានធ្វើឲ្យភរិយាលោកត្រាំទទួលបានប្រាក់កម្រៃពី ១៥ ពាន់ទៅ៥០ម៉ឺនដុល្លារឯណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ត្រាំ ជាប់ឆ្នោតភ្លាម កូនប្រុសពៅកម្ពស់២ម៉ែត្រ ក្លាយជាបុគ្គលលេចធ្លោជាថ្មី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់