Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​ចម្បាំង F-15 អាមេរិក​ទៅ​ដល់​មជ្ឈិមបូព៌ា​ហើយ សម្រាប់​ជា​ការ​ព្រមាន​ដល់​អ៊ីរ៉ង់

បានផុស

នៅ

យន្តហោះ​ចម្បាំង F-15 របស់​សហរដ្ឋ​អាមេរិក បាន​ទៅ​ដល់​​តំបន់​មជ្ឈិមបូព៌ា​ ដែល​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​បង្កើន​ភាព​តានតឹង​មួយ​កម្រិត​​ទៀត​ជាមួយ​​ប្រទេស​អ៊ីរ៉ង់។

យន្តហោះ F-15 (រូបភាព៖ កង​កម្លាំង​អាកាស​អាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធា​អាមេរិក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា​ថា F-15 ដែល​ទើប​ដាក់​ពង្រាយ​នេះ បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​មូលដ្ឋាន​​នៅ​ចក្រភព​អង់គ្លេស ទៅ​​កាន់​ទី​បញ្ជាការ​កណ្ដាល​អាមេរិក CENTCOM នៅ​មជ្ឈិមបូព៌ា។ ការ​ដាក់​ពង្រាយ​នេះ ធ្វើ​ឡើងមួយ​សប្ដាហ៍​បន្ទាប់​ក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​ពី​ការ​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ហើយ​ក៏​ជា​​វិធានការ​មួយ​​នៃ​យុទ្ធសាស្ត្រ​ទ្រង់ទ្រាយ​ធំ​របស់​ក្រសួងការពារ​ជាតិ​អាមេរិក ពាក់ព័ន្ធ​នឹង​​គម្រោង​បញ្ជូន​យន្តហោះ​ទម្លាក់​​គ្រាប់បែក យន្តហោះ​ប្រយុទ្ធ យន្តហោះ​ចាក់​សាំង​នៅ​លើ​អាកាស និង​នាវា​ការពារ​ដែន​អាកាស​ ទៅ​​កាន់​តំបន់​មជ្ឈិមបូព៌ា។

មុន​ការ​ដាក់​ពង្រាយ មន្ទីរ​បញ្ចកោណ ធ្លាប់​បាន​ចេញ​សារ​ព្រមាន​ថា៖ «បើ​អ៊ីរ៉ង់ ឬ​ក៏​ដៃគូ ឬ​ក៏​បក្ខពួក ឆ្លៀត​យក​ឳកាស​នេះ​ដើម្បី​កំណត់​គោលដៅ​លើ​បុគ្គល ឬ​ផល​ប្រយោជន៍​អាមេរិក​នៅ​ក្នុង​តំបន់ សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់​ដើម្បី​ការពារ​ខ្លួន»។​

វត្តមាន F-15 នៅ​មជ្ឈិមបូព៌ា ប្រៀប​បាន​​ទៅ​នឹង​ការ​​បង្កើន​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង ហើយ​ការ​ពង្រាយ​នេះ ក៏​បាន​ក្លាយ​ជា​សារ​ព្រមាន​ដោយ​ផ្ទាល់​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ខណៈ​អាមេរិក​បាន​​បញ្ជាក់​ម៉ឺងម៉ាត់​ថា ខ្លួន​បាន​ត្រៀម​​រួចរាល់​សម្រាប់​ការ​គំរាមកំហែង​ ឬ​ការ​បង្ក​​ហេតុ​​ដែល​អាច​កើត​មាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មតិ (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ១៥ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ២១ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម