ព័ត៌មានអន្ដរជាតិ
តើលោក ត្រាំ បានប្រាក់ខែប៉ុន្មាន ពេលឡើងកាន់តំណែងប្រធានាធិបតីអាមេរិក?
កាលពីថ្ងៃអង្គារទី៥ខែវិច្ឆិកា ពិភពលោកបានសាទរចំពោះការជាប់ឆ្នោតអាណត្តិទី២របស់លោក ដូណាល់ ត្រាំ ហើយត្បិតតែជាអ្នកកាន់តំណែងកំពូលក៏ពិតមែន ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧រូបនេះ ក៏ត្រូវបើកប្រាក់ខែពីរដ្ឋដែរ។
តាមការចុះផ្សាយរបស់ CBS កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកាឆ្នាំ២០២៤, លោក ដូណាល់ ត្រាំ នឹងទទួលបានប្រាក់ខែ ៣៣ ៣៣៣ដុល្លារ សរុបមួយឆ្នាំបាន ៤០០ ០០០ដុល្លារ ពោលគឺដូចប្រធានាធិបតីមុនៗដែរ តាមការកំណត់ដោយច្បាប់សហព័ន្ធ។
ក្រៅពីប្រាក់ខែគោល លោកត្រាំ ក៏នឹងទទួលបានប្រាក់បន្ថែមសម្រាប់ការចំណាយ ៥០ ០០០ដុល្លារដោយមិនចាំបាច់បង់ពន្ធ, ប្រាក់សម្រាប់ដំណើរទេសចរណ៍ ១០០ ០០០ដុល្លារ និងកញ្ចប់សម្រាប់ការកម្សាន្ត ១៩ ០០០ដុល្លារ។
សូមបញ្ជាក់ជាថ្មី លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ បានផ្តួលលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ ឈ្នះឆ្នោតជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក។
ជ័យជម្នះនេះ ក៏ធ្វើឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្តផងដែរ ដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពីលោក Grover Cleveland ក្នុងឆ្នាំ១៨៩២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ីសម្ញែងមីស៊ីលអន្តរទ្វីបដ៏អស្ចារ្យ កម្លា ដូណាល់ ត្រាំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?