ព័ត៌មានអន្ដរជាតិ
តើទូរស័ព្ទលោក ត្រាំ ពិសេសកម្រិតណា?
ប្រហែលជាមានមនុស្សមួយចំនួនគិតថា លោក ដូណាល់ ត្រាំ ប្រើទូរស័ព្ទ iPhone តាំងពីដំបូងមកហើយ។ តាមពិត មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ មហាសេដ្ឋី ត្រាំ បានប្រើទូរស័ព្ទ Samsung Galaxy S3 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេលជាច្រើនឆ្នាំ។

ទើបតែមកដល់ចុងឆ្នាំ២០១៦ទេ ដែលលោក ត្រាំ សម្រេចចិត្តងាកមកប្រើ iPhone វិញ ពេលលោកជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ហើយការប្តូរទូរស័ព្ទនេះ គឺដើម្បីធានាសុវត្ថិភាព។
ចុះតើទូរស័ព្ទដែលលោកប្រើ ពិសេសកម្រិតណាទៅ?
តាមការចុះផ្សាយរបស់គេហទំព័រ Kenh24 កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកាឆ្នាំ២០២៤, បច្ចុប្បន្ន ប្រធានាធិបតីអាមេរិកទី៤៧រូបនេះ មានប្រើទូរស័ព្ទ iPhone ចំនួនពីរគ្រឿងដែល encrypt រួច និងត្រូវបានអនុម័តដោយសេវាសម្ងាត់សហរដ្ឋអាមេរិក។
មួយគ្រឿងគឺជា iPhone ដែលគ្មានកម្មវិធី web browser ហើយមិនអាច Download អ្វីបានឡើយ ពោលគឺបានតែហៅចេញចូលប៉ុណ្ណោះ ខណៈមុខងារទាំងឡាយគឺមានដែនកំណត់។ ដូច្នេះហើយទើបគេហៅទូរស័ព្ទនោះថា «iPhone ដុំឥដ្ឋ»។

ចំណែក iPhone មួយគ្រឿងទៀត គឺមានមុខងារច្រើនជាងនេះ រួមទាំងបណ្តាញសង្គម X និងកម្មវិធីមូលដ្ឋានមួយចំនួន។ ទំនាក់ទំនងនៅលើទូរស័ព្ទទាំងពីរនេះ ក៏ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងផងដែរ ដើម្បីការពារសុវត្ថិភាពពីពួក Hacker។ ក្រៅពីទូរសព្ទថ្មី លោក ត្រាំ ក៏ត្រូវប្ដូរទៅលេខទូរសព្ទថ្មី ដោយមានមនុស្សតិចតួចប៉ុណ្ណោះដែលស្គាល់។
ស្របតាមពិធីសារសុវត្ថិភាពប្រធានាធិបតី ទូរស័ព្ទរបស់លោក ត្រាំ គឺខុសពីម៉ូដែលអ្នកប្រើប្រាស់ធម្មតា ពោលគឺវាត្រូវផលិតឡើងជាពិសេសដើម្បីប្រឆាំងនឹងការឃ្លាំមើល ឬយកការណ៍ពីសត្រូវបរទេស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើលោក ត្រាំ បានប្រាក់ខែប៉ុន្មាន ពេលឡើងកាន់តំណែងប្រធានាធិបតីអាមេរិក?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា