ព័ត៌មានអន្ដរជាតិ
UN៖ មនុស្សជាង២លាននាក់នៅមីយ៉ាន់ម៉ា កំពុងប្រឈមគ្រោះទុរ្ភិក្ស
របាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា រដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា អាចកើតមានគ្រោះទុរ្ភិក្ស ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាង ២លាននាក់ឲ្យរស់នៅក្នុងភាពស្រេកឃ្លាន។

យោងតាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ការផលិតស្រូវនៅរដ្ឋ Rakhine បានធ្លាក់ចុះយ៉ាងគំហុកដោយសារតែកង្វះខាតគ្រាប់ពូជ ជី អាកាសធាតុមិនអំណោយផល និងការបំផ្លាស់ទីរបស់ប្រជាជន។ ទីភ្នាក់ងារជួយសង្គ្រោះ រួមទាំងកាកបាទក្រហម បានជួបប្រទះនឹងបញ្ហាជាច្រើន ដើម្បីបំពេញតម្រូវការ និងចែកចាយជំនួយមនុស្សធម៌ ក៏ព្រោះតែការរឹតបន្តឹងពីរបបសឹកមីយ៉ាន់ម៉ា។
UNDP បានឲ្យដឹងទៀតថា ការបំផ្លាស់ទីលំនៅរបស់ប្រជាជននៅរដ្ឋ Rakhine បានកើនឡើងច្រើនជាង ៦០% គិតចាប់ពីខែតុលាឆ្នាំ២០២៣ ដល់ខែសីហាឆ្នាំ២០២៤ ខណៈមនុស្សច្រើនជាង ៥០ម៉ឺននាក់កំពុងរស់នៅដោយពឹងផ្អែកទាំងស្រុងលើជំនួយ។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពវឹកវរ បន្ទាប់ពីយោធាបានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi នៅក្នុងឆ្នាំ២០២១ ដែលបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំឈានដល់ការបង្កើតបានក្រុមបះបោរប្រដាប់អាវុធនៅរណសិរ្សជាច្រើនកន្លែង៕
ដោយ៖ ឈាង

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់