ព័ត៌មានអន្ដរជាតិ
មូលហេតុ ថៃលុបចោលគម្រោងទទួលវ៉ាក់សាំង AstraZeneca ថ្ងៃសុក្រនេះ
មន្ត្រីសុខាភិបាលម្នាក់បាននិយាយថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃសុក្រ ទី១២ ខែមីនា នេះបានលុបចោលផែនការទទួលយកវ៉ាក់សាំង AstraZeneca បន្ទាប់ពីប្រទេសនេះពន្យារពេលក្នុងការចាក់វ៉ាក់សាំង ដោយសាររបាយការណ៍នៃឈាមកកនៅក្នុងប្រទេសអ៉ឺរ៉ុបមួយចំនួន។
ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលមួយ លោក Prasit Watanapa ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្ត្រនៅមន្ទីរពេទ្យ Siriraj Hospital បានបញ្ជាក់ថា ផែនការទទួលយកវ៉ាក់សាំងត្រូវបានពន្យារពេល បន្ទាប់ពីការចាក់វ៉ាក់សាំងនៅក្នុងប្រទេស ដាណឺម៉ាក ន័រវែស និងអ៉ិស្លង់ត្រូវបានពន្យារពេល។
អាជ្ញាធរសុខាភិបាលដាណឺម៉ាកបាននិយាយថា ដាណឺម៉ាកបានផ្អាករយៈពេល២សប្តាហ៍ហើយ បន្ទាប់ពីស្ត្រីអាយុ៦០ឆ្នាំម្នាក់ ដែលបានចាក់វ៉ាក់សាំង AstraZeneca បានកកឈាម និងស្លាប់។
ការឆ្លើយតបរបស់ពួកគេបានផ្អែកលើរបាយការណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលអាចកើតមានពីបណ្តាប្រទេសនៅអឺរ៉ុប។
ប្រទេសន័វែស និងអ៉ិស្លង់បាននិយាយថា ការផ្អាកគឺជាការប្រុងប្រយ័ត្ន។
លោក Piyasakol Sakolsatayadorn ទីប្រឹក្សាគណៈកម្មាធិការវ៉ាក់សាំងកូវីដ១៩របស់ប្រទេសថៃបាននិយាយក្នុងសន្និសីទថា ៖«ទោះជាគុណភាពវ៉ាក់សាំង AstraZeneca ល្អ ក៏ប្រទេសមួយចំនួនបានស្នើឲ្យផ្អាកដែរ។ យើងក៏ផ្អាកដែរ»។
លោក Kiattiphum Wongjit រដ្ឋលេខាធិការអចិន្ត្រៃនៃក្រសួងសុខាភិបាលថៃបាននិយាយថា ប្រទេសថៃស្ថិតក្នុងគោលជំហរពន្យារពេលដើម្បីបើកការស៊ើបអង្កេតពីសុវត្ថិភាព ពីព្រោះវានាំមកស្ថិតក្រោមការគ្រប់គ្រងនៃរលកកូវីដលើកទី២។
អ្នកជំនាញជំងឺឆ្លង Yong Poonvorawan បានប្រាប់សន្និសីទថា ការស៊ើបអង្កេតក៏អាចឲ្យពិនិត្យមើលផងដែរថាតើបញ្ហាណាមួយដែលប្រហែលពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនៅអឺរ៉ុប និងនិយាយថា វ៉ាក់សាំងដែលផ្គត់ផ្គង់នៅប្រទេសថៃត្រូវបានផលិតនៅអាស៊ី។
ប្រទេសថៃរហូតដល់ពេលមានអ្នកឆ្លងកូវីដ១៩ជាង ២៦ ៥០០នាក់ និងស្លាប់៨៥នាក់ក្នុងចំណោមប្រជាជន៦៦.៥លាននាក់។ រលកទី២បានផ្ទុះឡើងកាលពីខែធ្នូ ដែលឥឡូវនេះមានអ្នកឆ្លងប្រចាំថ្ងៃក្រោម១០០នាក់។
យុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ប្រទេសថៃពឹងផ្នែកខ្លាំងលើវ៉ាក់សាំង AstraZeneca ដែលនឹងត្រូវផលិតដោយក្រុមហ៊ុនក្នុងស្រុកមួយដែលជាក្រុមហ៊ុនរបស់ស្តេចថៃដែលត្រូវបំរ៉ុងចំនួន៦១លានដូសសម្រាប់ប្រជាជនថៃ។
ទោះបីជាយ៉ាងណា វ៉ាក់សាំង AstraZeneca ដែលត្រូវផលិតក្នុងស្រុកមិនទាន់រួចរាល់ទេដែលហោចណាស់ដល់ខែមិថនាទើបរួចរាល់ ហើយកាលពីសប្តាហ៍មុន ប្រទេសថៃបានចាប់ផ្តើមចាក់វ៉ាក់សាំង Sinovac លើកទី១។
លោក Kiattiphum និយាយថា រហូតដល់ពេលនេះ ថៃបានចាក់វ៉ាក់សាំង Sinovac ប្រហែលជា៤០ ០០០ដូស ក្នុងចំនួន ២០០ ០០០ ដូសដែលទើបទទួលបានពីក្រុមហ៊ុន CoronaVac។
កាលពីសប្តាហ៍មុន ថៃទទួលបានវ៉ាក់សាំង AstraZeneca ចំនួន១១៧ ៣០០ដូសដែលលោកនាយករដ្ឋមន្ត្រី និងមន្ត្រីគណៈរដ្ឋមន្ត្រីគ្រោងទទួលនៅថ្ងៃសុក្រនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៦ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់