ព័ត៌មានអន្ដរជាតិ
លោក Elon Musk ថា សង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់ក្នុងពេលឆាប់ៗ
លោក Elon Musk ដែលជាសហគ្រិនល្បីឈ្មោះប្រាក់ពាន់លានដុល្លាររបស់អាមេរិកនិងត្រូវបានសេចក្តីរាយការណ៍ថា បានរក្សាទំនាក់ទំនងល្អជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងថ្នាក់ដឹកនាំកំពូលរដ្ឋរដ្ឋាភិបាលក្រុមមូស្គូ បានបង្ហោះសារលើបណ្តាញសង្គមរបស់លោកថា «ការបង្ហូរឈាមនៅអ៊ុយក្រែននឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ»។

លោក Elon Musk ជាអ្នកជំនួញដ៏លេចធ្លោរម្នាក់ដែលពីដំបូងឡើយបានគាំទ្រអ៊ុយក្រែនក្នុងការប្រឆាំងការឈ្លានពានរបស់រុស្ស៊ីដោយការផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតដល់ប្រជាជនអ៊ុយក្រែន ប៉ុន្តែក្រោយមកបានប្តូរគោលជំហរវិញដោយសារតែលោកខាតបង់ក្នុងវិធីជំនួញនេះ ដោយងាកទៅគាំទ្ររុស្ស៊ីវិញ។
លោក Elon Musk បានសរសេរនៅលើបណ្តាញសង្គម X នៅពេលធ្វើអត្ថាធិប្បាយលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែនថា៖«ការសម្លាប់គ្មានន័យ [នៅអ៊ុយក្រែន] នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ប្រធានាធីបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បាននិយាយទូរស័ព្ទជាមួយ ប្រធានាធីបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី ហើយ លោក Elon Musk ក៏ស្ថិតក្នុងចំណោមអ្នកដែលបានចូលរួមស្តាប់ការសន្ទនានោះដែរ។
ក្នុងដំណាក់កាលនៃអន្តរកាលក្នុងការផ្លាស់ប្តូរមុខដំណែងក្នុងរដ្ឋបាលសហរដ្ឋអាមេរិក កាសែត Wall Street Journal (WSJ) បានរាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ និងក្រុមរបស់គាត់បានរៀបចំផែនការដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយបង្កើតតំបន់គ្មានយោធាប្រវែង ១៣០០គីឡូម៉ែត្រតាមបណ្តោយសមរភូមិបច្ចុប្បន្ន។
ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់តំបន់នោះទេ។ ក្រោមសំណើនេះ អ៊ុយក្រែននឹងត្រូវមានកាតព្វកិច្ចបដិសេធមិនស្វែងរកចូលជាសមាជិកណាតូយ៉ាងហោចណាស់ ២០ឆ្នាំ។ ជាការតបស្នងវិញ ទីក្រុងវ៉ាស៊ីនតោននឹងបន្តផ្គត់ផ្គង់ដល់ទីក្រុងកៀវនូវសព្វាវុធ ដើម្បីទប់ស្កាត់ជម្លោះដែលអាចកើតមានឡើងវិញ។
ប៉ុន្តែទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការផ្សព្វផ្សាយរបស់សារព័ត៌មាន WSJ នោះ មិនពិតទេ។
ក្រោយការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergey Lavrov) រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាបើកចំហជាមួយសហរដ្ឋអាមេរិក ប្រសិនបើគំនិតផ្តួចផ្តើមបែបនេះមកពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក ដូណាល់ ត្រាំ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ