Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីរ៉ង់​បញ្ជូន​​ឃាតករ​​ទៅសម្លាប់​លោក​ត្រាំ​​ជាការសងសឹក​​ជូន​ឧត្តមសេនីយ៍ ​Qassem Soleimani

បានផុស

នៅ

ប្រធានាធិបតី​​ជាប់​ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ ត្រូវ​បាន​ប៉ងធ្វើ​ឃាត​ដោយសារ​តែ​ការ​ចង់សងសឹក​​ពី​សំណាក់​អ៊ីរ៉ង់​ ក្រោយ​​អតីតប្រធានាធិបតី​រូបនេះ​បញ្ជាឲ្យ​សម្លាប់​​​ឧត្តមសេរីយ៍​អ៊ីរ៉ង់​កាល​ឆ្នាំ​២០២០។ ​នេះ​បើយោង​តាម​​ឯកសារ​ចោទ​ប្រកាន់​​​បុរសបី​នាក់​ដែលប៉ង​ធ្វើ​ឃាត​មិនបានសម្រេច​លើ​លោក​ដូណាល់​ត្រាំ ចំនួន​២លើក​​នៅ​មុន​បោះឆ្នោត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ថ្ងៃសុក្រ​ រដ្ឋអាជ្ញាអាមេរិកបានប្រកាសការចោទប្រកាន់មនុស្ស​បី​នាក់​ពី​ការ​ប៉ុងប៉ង​ធ្វើ​ឃាត​​លោក​ ដូណាល់​ ត្រាំ កាល​​​ធ្វើ​យុទ្ធនាការ​ឃោសនា​​រក​អ្នក​គាំទ្រកាល​ខែ​កក្កដា​ក្នុងរដ្ឋ Pennsylvannia និង​ខែ​កញ្ញាក្នុង​រដ្ឋ​ Florida។​

ក្រសួងយុត្តិធម៌​អាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Farhad Shakeri អាយុ៥១​ឆ្នាំ ជាជនជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានគេជឿថា ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានប្រគល់​ «ភារកិច្ច»​ ដោយកង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ ( IRGC) ក្នុងការផ្តល់ផែនការសម្លាប់លោក​ ដូណាល់ ត្រាំ ដែល​បាន​បញ្ជា​ឱ្យ​ធ្វើ​ឃាត​​​ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ក្នុងឆ្នាំ​២០២០​នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក។​

លោក Shakeri និងបុរសពីរនាក់ទៀត មាន​លោក Carlisle Rivera អាយុ៤៩​ឆ្នាំ និង Jonathon Loadholt អាយុ ៣៦​ឆ្នាំទាំងពីរនាក់រស់នៅទីក្រុង New York ត្រូវបានចោទប្រកាន់ដាច់ដោយឡែកពីគ្នាពីបទរៀបចំផែនការសម្លាប់អ្នកប្រឆាំង អ៊ីរ៉ង់-អាមេរិកនៅទីក្រុងញូវយ៉ក។

Rivera និង Loadholt ទាំងពីរនាក់នៅក្នុងមន្ទីរឃុំឃាំងរបស់សហរដ្ឋអាមេរិក និងបានបង្ហាញខ្លួននៅតុលាការនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។

នាយក FBI លោក Christopher Wray បាននិយាយថា៖«ការចោទ​ប្រកាន់ដែលបានប្រកាសនៅថ្ងៃនេះបង្ហាញឱ្យឃើញពីការបន្តការប៉ុនប៉ងដ៏អាក្រក់របស់អ៊ីរ៉ង់ដើម្បីកំណត់គោលដៅពលរដ្ឋអាមេរិក រួមទាំងប្រធានាធិបតីជាប់ឆ្នោត​ដូណាល់ ត្រាំ មេដឹកនាំរដ្ឋាភិបាលផ្សេងទៀត និងអ្នកប្រឆាំងដែលរិះគន់របបនេះក្នុងទីក្រុង Tehran»​។

ការ​វិល​ត្រឡាប់​ទៅកាន់​អំណាច​របស់​លោក​ ដូណាល់ ត្រាំ ត្រូ​​វ​គេ​មើល​ឃើញ​ថា លោក​ទំនង​​ជាង​​បន្ធូរបន្ថយស្ថាន​ភាព​នៅ​អ៊ុយក្រែន​និង​រុស្ស៊ី ប៉ុន្តែ​លោក​មិន​ដែល​លើក​ឡើង​ពី​​ការ​បន្ធូរដៃ​​សម្រាប់​ការ​គាំទ្រ​អ៊ីស្រាអែល ដែល​ជា​សត្រូវ​ធំ​របស់​អ៊ីរ៉ង់​នៅមជ្ឈិម​បូព៌ា​​នោះទេ៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

​អ៊ីរ៉ង់​បញ្ជូន​​ឃាតករ​​ទៅសម្លាប់​លោក​ត្រាំ​​ជាការសងសឹក​​ជូន​ឧត្តមសេនីយ៍ ​Qassem Soleimani

ព័ត៌មានជាតិ៥៨ នាទី មុន

វិស័យពាណិជ្ជកម្មអេឡិចត្រូនិក​របស់​វៀតណាមកើនឡើង ១៨ភាគរយ

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរី រៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ២ថ្ងៃ នៅបឹងកន្សែង

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្និសីទ​រដ្ឋភាគី​ស្តីពីអាកាសធាតុ​នៅសប្តាហ៍​ក្រោយ​ ​អាចសោះកក្រោះ​​ ព្រោះ​អាមេរិក​ត្រៀម​ដកខ្លួន​វិញ ​​​ក្រោយ​ត្រាំឈ្នះ​

Sokha Hotels

ព័ត៌មានពេញនិយម