Connect with us

ព័ត៌មានអន្ដរជាតិ

បុរសចិនបើកឡានកុងតឺន័រស្លេកមុខ ខណៈម្ចាស់ Rolls Royce ចេញមកថតជាមួយឡានធម្មតា

បានផុស

នៅ

កាលពីថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងក្វាងទុង ប្រទេសចិន មានការប៉ះទង្គិចគ្នារវាងរថយន្ត Rolls Royce ពណ៌ផ្កាឈូក និងរថយន្តកុងតឺន័រដឹកទំនិញ។ គេ​អាច​មើល​ឃើញ​ថា​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា កាង​ខាង​មុខ​របស់ឡានទំនើបត្រូវ​ខូច​ទ្រង់ទ្រាយ​ទាំង​ស្រុង។ ចំណែក​កាង​ខាងមុខ​ខាងឆ្វេង និង​ចង្កៀង​មុខ​ក៏​ត្រូវ​ខូចខាត​ដែរ​។

ប្រការនេះបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន ដោយសារតែ Rolls Royce ជាស៊េរីរថយន្តប្រណិតដែលមានតម្លៃរហូតដល់រាប់សិបពាន់លានដុល្លារ និងមានតម្លៃស្មើរនឹងផ្ទះប្រណីត សូម្បីតែការជួសជុលធម្មតានៅលើឡានគឺថ្លៃខ្លាំងបំផុត។

ក្រោយមក ​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ​ដោយធ្វើការ​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​កុងតឺន័រដែលជាភាគីខាងបង្ក​ខុស​បច្ចេកទេស។ យោងតាមមនុស្សនៅកន្លែងកើតហេតុ រឿងនេះបានធ្វើឲ្យអ្នកបើកបរមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែសំណងអាចឈានដល់ចំនួនដ៏ច្រើន ហើយការធានារ៉ាប់រងអតិបរមារបស់រថយន្តគឺត្រឹមតែ ១ លានយន់ ។ ជាពិសេសទៀតសោត សម្រាប់ចំនួននៅសល់ អ្នកបើកបរត្រូវទទួលខុសត្រូវទាំងស្រុង។

ទោះជាយ៉ាងណាក៏ដោយ ផ្ទុយស្រឡះពីអ្នកបើកបររថយន្តដឹកទំនិញដែលកំពុងព្រួយបារម្ភនោះ ម្ចាស់រថយន្ត Rolls Royce គឺ អ្នកស្រី Zhu មិនបានភ័យស្លន់ស្លោទាល់តែសោះ ប៉ុន្តែនៅតែស្ងប់ស្ងាត់ និងថតរូបជាមួយរថយន្តដែលក្រឡាប់ដោយមិនមានការព្រួយបារម្ភអ្វីទាំងអស់​ អំពីទ្រព្យសម្បត្តិដែលទើបតែត្រូវបានខូចខាត។

នៅ​ថ្ងៃ​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាងបាន​និយាយ​ជា​ផ្លូវការ​អំពី​ហេតុការណ៍​នេះ។ បើ​តាម​ អ្នកស្រី Zhu បានបញ្ចាក់ថា កាង​ខាង​មុខ​របស់ Rolls-Royce មិន​អាច​ជួសជុល​បាន​ទេ ហើយ​អាច​ជំនួស​បាន​តែ​ផ្នែក​ដែល​នៅ​សេសសល់​នឹង​ត្រូវ​ព្យាយាម​ជួសជុល។ ទោះបីជានាងមិនបានប្រាប់ពីចំនួនទឹកប្រាក់សម្រាប់ការជួសជុលនេះក៏ដោយ ប៉ុន្តែនាងក៏បាននិយាយថា ដោយសារតែអ្នកបើកបរគ្រាន់តែទិញធានារ៉ាប់រងក្នុងតម្លៃ ១លានយន់ប៉ុណ្ណោះ ប្រសិនបើការខូចខាតលើសពីចំនួននេះ គាត់នឹងសងប្រាក់ដែលនៅសល់ព្រោះគាត់ពឹងផ្អែកលើការបើកឡាននេះដើម្បីចិញ្ចឹមគ្រួសារទាំងមូលមិនងាយស្រួលទេ។

អ្នកស្រី Zhu ក៏បានចែករំលែកថា បន្ទាប់ពីដឹងរឿងកើតឡើង ប្តីរបស់គាត់បានត្រឹមតែនិយាយថា គាត់ពិតជាសំណាងណាស់ ហើយចាត់ទុកថាជារឿងល្អសម្រាប់ជំនួសគាត់។ ភ្លាមៗ​ក្រោយ​ពី​ត្រូវ​បាន​គេ​ចែក​រំលែក​រឿង​នេះ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន។ បណ្ដាញ​សង្គម​មិន​អាច​សរសើរ​ទង្វើ​របស់​អ្នកស្រី Zhu ពេល​មាន​ស្ថានភាព​បែប​នេះ ហើយ​មាន​អារម្មណ៍​ថា​សំណាង​សម្រាប់​អ្នក​បើក​ឡាន​ដឹក​ទំនិញ​ ព្រោះ​បាន​ជួប​មនុស្ស​ល្អដែលគេមិនយកទោសពៃរ៍លើរូបគាត់សូម្បីតែបន្តិច៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សាមញ្ញៗសោះ តែអាចធ្វើឲ្យស្ត្រីចិនមានវ័យ ១០៣ ឆ្នាំ ហើយថែមទាំងមានសុខភាពល្អថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម