ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានពូទីន ខ្លាំងៗ ក្នុងការនិយាយទូរស័ព្ទលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី
ក្នុងការនិយាយទូរស័ព្ទលើកដំបូងក្រោយជាប់ឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មីកាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានព្រមានខ្លាំងៗទៅមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កុំដុតភ្លើងសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែក្តៅឲ្យសោះ ហើយថែមទាំងក្រើនរម្លឹកប្រធានាធិបតីរុស្ស៊ី កុំឲ្យភ្លេចថា ទីក្រុងវ៉ាស៊ីនតោនមានវត្តមានយោធាធំណាស់ នៅក្នុងទ្វីបអឺរ៉ុប។

ក្នុងអំឡុងពេលនោះ លោក ត្រាំ នៅតែអះអាងថា លោកនឹងស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមិនបញ្ជាក់ឡើយថាតើនឹងធ្វើដោយរបៀបណា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីរឿងនេះ លោក ត្រាំ និងលោក ពូទីន ក៏បាននិយាយអំពីគោលដៅសន្តិភាពនៅទ្វីបអឺរ៉ុបផងដែរ។
កាលពីថ្ងៃសុក្រ វិមានក្រឹមឡាំងបញ្ជាក់ថា លោកពូទីន ត្រៀមខ្លួនរួចជាស្រេចអស់ហើយដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែនជាមួយលោក ត្រាំ ប៉ុន្តែនោះមិនមានន័យថា លោកផ្លាស់ប្តូរលក្ខខណ្ឌរបស់ទីក្រុងមូស្គូនោះទេ។
សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី១៤ខែមិថុនា លោកពូទីន បានដាក់លក្ខខណ្ឌសម្រាប់ការបញ្ចប់សង្រ្គាមដោយ អ៊ុយក្រែនត្រូវបោះបង់មហិច្ឆតាចូលជាសមាជិកអង្គការណាតូ ហើយដកទ័ពទាំងអស់ចេញពីទឹកដីនៃតំបន់៤ ដែលរុស្ស៊ីទាមទារ។
យ៉ាងណា អ៊ុយក្រែនមិនយល់ព្រមឡើយ ដោយនិយាយថា លក្ខខណ្ឌបែបនេះ មិនអាចទៅរួចទេ ហើយមេដឹកនាំហ្សេលេនស្គី ដាក់ផែនការជ័យជម្នះ ដែលរួមមានសំណើសុំជំនួយយោធាបន្ថែមពីលោកខាងលិចរួចទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា