Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន អនុម័តច្បាប់ជួយគ្នាទៅវិញទៅមក ជាមួយកូរ៉េខាងជើង បើប្រទេសណាត្រូវវាយប្រហារ

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃអាទិត្យទី១០ខែវិច្ឆិកាឆ្នាំ២០២៤, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់សន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសខ្លួន ជាមួយកូរ៉េខាងជើងហើយ ដែលសន្ធិសញ្ញានេះ ត្រូវគេដឹងថា រួមមានទាំងការផ្តល់ការការពារគ្នាទៅវិញទៅមកផងដែរ បើប្រទេសណាត្រូវវាយប្រហារ។

លោក ពូទីន (ឆ្វេង) និងលោក គីម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែមិថុនា បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង លោកពូទីននិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលសម្រេចឲ្យភាគីមួយ ត្រូវជួយភាគីម្ខាងទៀត ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធ។

លុះមកដល់ថ្ងៃអាទិត្យ សភាជាន់ខ្ពស់របស់រុស្ស៊ី បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ខណៈដែលសភាជាន់ទាបបានអនុម័តវាកាលពីខែមុន។

ច្បាស់ណាស់ សន្ធិសញ្ញានេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងមូស្គូនិងព្យុងយ៉ាង កាន់តែជិតស្និទ្ធ ចាប់តាំងពីរុស្ស៊ី បើកការវាយប្រហារពេញទំហឹងលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។

លើសពីនេះ របាយការណ៍​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូងនិង​ប្រទេស​លោក​ខាង​លិច​អះអាង​ថា កូរ៉េ​ខាង​ជើង​ បានជួយជាជំនួយយោធា​ដល់​រុស្ស៊ីទៀតផង ខណៈអ្នកជំនាញអ៊ុយក្រែននិយាយថា ពួកគេបានរកឃើញដាននៃអាវុធនៅកន្លែងវាយប្រហាររុស្ស៊ី។

មិនត្រឹមប៉ុណ្ណឹង ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពចំនួន ១១ ០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ហើយពួកគេមួយចំនួន បានរងរបួសនៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងទីក្រុង កៀវ នៅតំបន់ Kursk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ រុស្ស៊ី​មិន​បាន​បញ្ជាក់​ពី​វត្តមាន​ទាហាន​កូរ៉េ​ខាង​ជើង​ទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ព្រមានពូទីន ខ្លាំងៗ ក្នុងការនិយាយទូរស័ព្ទលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម