ព័ត៌មានអន្ដរជាតិ
បៃដិន ផ្តាំផ្ញើ ត្រាំ កុំទុកអ៊ុយក្រែន ចោលឲ្យសោះ
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យទី១០ខែវិច្ឆិកាឆ្នាំ២០២៤ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងពិភាក្សាអំពីអាទិភាពគោលនយោបាយក្នុងស្រុកនិងបរទេស ជាមួយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ពេលអ្នកទាំងពីរជួបគ្នានៅថ្ងៃពុធ ហើយក្នុងឱកាសនោះ លោក បៃដិន នឹងផ្តាំផ្ញើឲ្យលោកត្រាំ កុំបោះបង់អ៊ុយក្រែនចោលឲ្យសោះ។

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS News លោក Sullivan និយាយថា ប្រធានបទធំរបស់លោក បៃដិន នៅពេលនោះ គឺជាការប្តេជ្ញាចិត្តរបស់គាត់ដើម្បីធានាការផ្ទេរអំណាចដោយសន្តិវិធី ហើយគាត់ក៏នឹងនិយាយជាមួយលោក ត្រាំ អំពីអ្វីដែលកំពុងកើតឡើងនៅតំបន់អឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ាផងដែរ។
ត្បិតតែលោក Sullivan មិនបញ្ជាក់លម្អិតថាតើប្រធានបទណាខ្លះដែលថ្នាក់ដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាក៏ដោយតែគេដឹងច្បាស់ថា បញ្ហាសង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៊ី គឺមិនរំលងឡើយ។

តាមការបញ្ជាក់ពីលោក Sullivan, «ប្រធានាធិបតីបៃដិន នឹងមានឱកាសក្នុងរយៈពេល៧០ថ្ងៃខាងមុខដើម្បីជំរុញទៅសភា និងផ្តាំផ្ញើទៅកាន់រដ្ឋបាលអាណត្តិថ្មីថា សហរដ្ឋអាមេរិកមិនត្រូវទុកអ៊ុយក្រែនចោលឡើយ ការដើរចេញពីអ៊ុយក្រែនមានន័យថា នឹងមានអស្ថិរភាពកាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប” ។
មុននេះ លោក ត្រាំ ក៏បានទូរស័ព្ទទៅមេដឹកនាំរុស្ស៊ីផងដែរ ដោយព្រមានខ្លាំងៗកុំដុតភ្លើងសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែក្តៅឲ្យសោះ ហើយថែមទាំងក្រើនរម្លឹកលោក វ្ល៉ាឌីមៀរ ពូទីន កុំឲ្យភ្លេចថា ទីក្រុងវ៉ាស៊ីនតោនមានវត្តមានយោធាធំណាស់ នៅក្នុងទ្វីបអឺរ៉ុប។

ក្នុងអំឡុងពេលនោះ លោក ត្រាំ នៅតែអះអាងថា លោកនឹងស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមិនបញ្ជាក់ឡើយថាតើនឹងធ្វើដោយរបៀបណា។
សូមជម្រាបថា គិតត្រឹមពេលនេះ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយយោធានិងសេដ្ឋកិច្ចអស់រាប់ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកពេញទំហឹងក្នុងខែកុម្ភៈឆ្នាំ២០២២ ប៉ុន្តែជំនួយនេះ ត្រូវលោក ត្រាំ រិះគន់ម្តងហើយម្តងទៀត និងនាំឲ្យមានការតវ៉ាប្រឆាំងពីសមាជិកសភាសាធារណៈរដ្ឋផ្សេងៗផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ព្រមានពូទីន ខ្លាំងៗ ក្នុងការនិយាយទូរស័ព្ទលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់