ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូនធំបំផុតមិនធ្លាប់មានលើក្រុងមូស្គូ
រដ្ឋធានីមូស្គូរបស់រុស្ស៊ី បានរងការប្រហារដោយដ្រូនយ៉ាងហោចណាស់ ៣៤គ្រឿងពីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យទី១០ខែវិច្ឆិកា ដែលនេះគឺជាប្រតិបត្តិការធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមិនមានកន្លងមក គិតចាប់តាំងពីពេលផ្ទុះសង្គ្រាមឆ្នាំ២០២២។

បើយោងតាមក្រសួងការពារជាតិរុស្ស៊ី ដ្រូនវាយប្រហាររបស់ក្រុងកៀវ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៥នាក់រងរបួស ហើយជើងហោះហើរប្រមាណ ៣៩ នៅព្រលានយន្តហោះសំខាន់ៗចំនួន ៣ ត្រូវបង្វែរទិសដៅ ខណៈកងកម្លាំងការពារដែនអាកាសរបស់រុស្ស៊ី បានបញ្ជាក់ថា ក្រៅពីក្រុងមូស្គូ ខ្លួនក៏ស្ទាក់បាញ់បានដ្រូន៥០គ្រឿងផ្សេងទៀតនៅតំបន់ភាគខាងលិចប្រទេសផងដែរ។
ភាគីអ៊ុយក្រែន បានអះអាងថា ខ្លួនមានគោលដៅវាយប្រហារលើឃ្លាំងអាវុធរុស្ស៊ីនៅតំបន់ Bryansk ដោយក្នុងការវាយប្រហារនេះមានដ្រូនរបស់ខ្លួនចំនួន ១៤គ្រឿងត្រូវបានបាញ់ទម្លាក់ដោយរុស្ស៊ី។ ទន្ទឹមនោះ ក្រុងកៀវ បានឲ្យដឹងថា ប្រតិបត្តិការដ្រូនរបស់ខ្លួន ធ្វើឡើងបន្ទាប់ពីរុស្ស៊ីប្រើដ្រូនចំនួន ១៤៥គ្រឿងវាយប្រហារលើអ៊ុយក្រែនកាលពីយប់ថ្ងៃសៅរ៍ ហើយក្នុងនោះខ្លួនបានបាញ់ទម្លាក់ដ្រូនបាន ៦២គ្រឿង។
ចាប់តាំងសង្គ្រាមខែកុម្ភៈឆ្នាំ២០២២ ដ្រូនត្រូវបានប្រើប្រាស់ជាឧបករណ៍យោធាដ៏ខ្លាំងក្លារវាងភាគីទាំងសងខាង។ រុស្ស៊ី បានពឹងផ្អែកយ៉ាងខ្លាំងលើដ្រូន Shahed ផលិតដោយអ៊ីរ៉ង់ ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅលើសមរភូមិអ៊ុយក្រែនក្នុងខែកញ្ញាឆ្នាំ២០២២។ ប៉ុន្តែអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានលក់ដ្រូនឲ្យរុស្ស៊ី នៅមុនពេលចាប់ផ្តើមសង្គ្រាមទៅទៀត។
ចំណែកឯអ៊ុយក្រែន បានពឹងផ្អែកកាន់តែខ្លាំងឡើងលើដ្រូន ដើម្បីវាយប្រហាររុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន រាប់ចាប់ពីរោងចក្រគ្រាប់រំសេវ រហូតដល់រោងចក្រចម្រាញ់ប្រេង និងស្ថានីយរ៉ាដា៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?