Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu សារភាព​ថា​ជា​អ្នក​បើក​ភ្លើង​ខៀវ​ឲ្យ​បំផ្ទុះ​ឧបករណ៍​ទាក់ទង​នៅ​លីបង់

បានផុស

នៅ

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​​ថា លោក​ជា​អ្នក​បើក​ភ្លើង​ខៀវ​​ចំពោះ​ការ​វាយ​ប្រហារ​កាល​ពី​ខែ​កញ្ញា​ទៅ​លើ​ឧបករណ៍​ទាក់ទង​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា ដែល​បាន​ផ្ទុះ​ដំណាល​​គ្នា​នៅ​ប្រទេស​លីបង់។ នេះ​គឺ​ជា​លើក​ដំបូង​ ដែល​អ៊ីស្រាអែល​បាន​ទទួល​ស្គាល់​ថា​មាន​ការ​ពាក់ព័ន្ធ។

លោក Benjamin Netanyahu (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក ក្រុមហេសបូឡា ធ្លាប់បានស្តីបន្ទោស​អ៊ីស្រាអែល​​ថា​នៅ​ពី​ក្រោយ​​ការបំផ្ទុះ​ឧបករណ៍​ទាក់ទង​ប៉េកឺ (Pager) ដែលបាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់​របស់​ខ្លួន​ ហើយបានប្តេជ្ញាសងសឹក​លើ​អ៊ីស្រាអែល​វិញ។

លោក Omer Dostri អ្នក​នាំ​ពាក្យ​​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ពីការវាយប្រហារនេះថា៖ «លោក Netanyahu បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបាន​អនុញ្ញាត​ប្រតិបត្តិការ​​បំផ្ទុះ​ឧបករណ៍​ទាក់ទង Pager នៅក្នុងប្រទេសលីបង់»។

ឧបករណ៍​ទាក់ទង​ដែលប្រើដោយ​ហេសបូឡា បាន​ផ្ទុះ​ពីរ​ថ្ងៃជាប់គ្នា​នៅ​ទូទាំង​ប្រទេស​លីបង់ កាល​ពី​ពាក់កណ្តាលខែកញ្ញា។ ហេតុការណ៍​នេះ បានសម្លាប់មនុស្សជិត ​៤០​នាក់ និងរបួសជិត ៣​ ០០០​នាក់ ហើយ​ក៏​ជា​ដើម​ហេតុ​នៃ​ការ​ពង្រីក​ជម្លោះ​ប្រដាប់​អាវុធ​​ឲ្យ​កាន់តែ​ធំឡើង​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេសបូឡា​នៅ​ភាគ​ខាង​ត្បូង​លីបង់៕

(រូបភាព៖ ប​ណ្ដាញ​សង្គម)

ដោយ៖ ឈាង

ចុចអាន៖ ឧបករណ៍ទាក់ទង ផ្ទុះដំណាលគ្នាទូទាំងប្រទេសលីបង់ ស្លាប់និងរបួសមនុស្សជិត ៣ ០០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម