ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅភាគខាងជើងតំបន់ហ្គាហ្សាសម្លាប់កុមារ១៣នាក់
អ៊ីស្រាអែលធ្វើការវាយប្រហារទៅលើជំរុំជនភៀសខ្លួន Jabalia សម្លាប់មនុស្សយ៉ាងហោចណាស់៣២នាក់ក្នុងនោះមានកុមារ១៣នាក់ ខណៈដែលក្រុមសិទ្ធិមនុស្សបានព្រមានអំពី «ស្ថានភាពធ្ងន់ធ្ងរបំផុត» នៅតំបន់ហ្គាហ្សាភាគខាងជើងចំពេលមានការឡោមព័ទ្ធយោធាអ៊ីស្រាអែលជាច្រើនសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី១១ខែវិច្ឆិកានេះ។

ការវាយប្រហារនេះកើតឡើងភ្លាមៗ និងដោយគ្មានការព្រមានជាមុនណាមួយ ខណៈយោងតាមសាក្សីម្នាក់ ផ្ទះដែលរងការវាយប្រហារនោះពោរពេញដោយស្ត្រី និងកុមារជាច្រើននាក់ដែលត្រូវបានផ្លាស់ទីលំនៅពីផ្នែកផ្សេងៗនៃភាគខាងជើង។ ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់៣២នាក់ដែលក្នុងនោះមានកុមារប្រមាណ១៣នាក់ ចំពេលដែលមានការឡោមព័ទ្ធរបស់យោធាអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៦ខែតុលាមកម្លេះ។
ចំណែកនៅក្នុងការវាយប្រហារដាច់ដោយឡែកមួយនៅហ្គាហ្សាដែលជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងសង្កាត់ Sabra បានសម្លាប់លោក Wael al-Khour មន្ត្រីនៅក្រសួងសុខុមាលភាព និងសមាជិកគ្រួសារប្រាំពីរនាក់ផ្សេងទៀតរបស់គាត់ រួមទាំងប្រពន្ធ និងកូនរបស់គាត់។ យោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សាបាននិយាយថា មនុស្សជាង៥០នាក់បានស្លាប់ជាសរុប និង១៦៤នាក់បានរងរបួសនៅក្នុងការវាយប្រហារបីលើកនៅទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤៣០០០ នាក់ ចាប់តាំងពីវាបានចាប់ផ្តើមសង្រ្គាមបំផ្លិចបំផ្លាញរបស់ខ្លួននៅលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្សជាង ១១០០នាក់ និងប្រហែល ២៥០ នាក់ផ្សេងទៀតត្រូវបានចាប់ជាឈ្លើយ។
ជាមួយគ្នានេះការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) បាននិយាយកាលពីថ្ងៃសុក្រថា ស្ត្រី និងកុមារមានជិត ៧០ ភាគរយនៃចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន។ ក្នុងរយៈពេល ៣៦ ថ្ងៃកន្លងមកនេះ កងកម្លាំងអ៊ីស្រាអែលបានដាក់ការឡោមព័ទ្ធនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សា រួមទាំង Jabalia និង Beit Lahiya ដោយរារាំងការចូលនៃការផ្គត់ផ្គង់មនុស្សធម៌ដែលខ្វះខាតរួចទៅហើយ។
គិតត្រឹមថ្ងៃទី៤ខែវិច្ឆិកា ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានប៉ាន់ប្រមាណថាមនុស្សប្រហែល១០០០០០ នាក់ត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេល ៤ សប្តាហ៍ ពីភាគខាងជើងទៅកាន់ទីក្រុង ហ្គាហ្សាដើម្បីគេចចេញពីការវាយប្រហារ។ ទោះយ៉ាងណាមនុស្សរហូតដល់ ៩៥០០០នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សាខាងជើង៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ