ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឥណ្ឌូណេស៊ី ធ្វើសមយុទ្ធរួមគ្នាប្រឆាំងភេរវកម្ម
រុស្ស៊ី និងឥណ្ឌូណេស៊ី បានធ្វើសមយុទ្ធរួមគ្នានៅក្នុងសមុទ្រជ្វា ដោយក្នុងនោះមានលំហាត់យោធារំដោះនាវាចេញពីក្រុមភេរវករ និងការប្រយុទ្ធជាមួយទូកគ្មានមនុស្សបើក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA នៅថ្ងៃចន្ទទី១១ខែវិច្ឆិកាឆ្នាំ២០២៤។

RIA បានរាយការណ៍ដោយដកស្រង់ទីភ្នាក់ងារព័ត៌មាននៃកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីថា នាវិកនៃកងនាវារួមបានអនុវត្តការធ្វើសមយុទ្ធ និងការទំនាក់ទំនង ក៏ដូចជាការត្រួតពិនិត្យនាវាគួរឲ្យសង្ស័យ។
ការហ្វឹកហ្វឺន ក៏ត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងទូកគ្មានមនុស្សបើក ជាមួយនឹងការបាញ់កាំភ្លើងធំស្វ័យប្រវត្តិ និងប្រភេទអាវុធតូចៗ។ RIA បានរាយការណ៍ទៀតថា ឧទ្ធម្ភាគចក្រក៏ត្រូវបានប្រើប្រាស់ដើម្បីអនុវត្តការងាររួមគ្នានេះផងដែរ។
ភាគីខាងរុស្ស៊ី បានបញ្ជូននាវាចម្បាំង Gromkiy, នាវា Rezkiy, នាវាវីរៈបុរសនៃសហព័ន្ធរុស្ស៊ី Aldar Tsydenzhapov និងនាវាដឹកប្រេងខ្នាតមធ្យម Pechenga ឲ្យចូលរួមនៅក្នុងសមយុទ្ធ។ ចំណែកឯភាគីឥណ្ឌូណេស៊ី មាននាវាចម្បាំង I Gusti Ngurah Rai និងនាវាចម្បាំងខ្នាតតូច Frans Kaisiepo៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ