Connect with us

ព័ត៌មានអន្ដរជាតិ

[វិភាគ​អន្តរជាតិ] ​​ប្រព័ន្ធ​រដ្ឋ​​​អាមេរិក​អាច​ដើរ​ផ្ទុយ​ពី​ឆន្ទៈ​​ប្រជាពលរដ្ឋអាមេរិក​​ជំុវិញ​ជម្លោះ​អ៊ុយក្រែន​

បានផុស

នៅ

ហេតុការ​ណ៍​សង្គ្រាម​នៅ​អ៊ុយក្រែន ​​អាច​និយាយ​បាន​ថា ជា​​​កត្តា​​​ស្នូល​តែមួយ​គត់​​ដែល​ធ្វើ​ឲ្យ​លោក​ ដូណាល់ ត្រាំ ​មាន​ឱកាសឈ្នះឆ្នោត​និង​អាច​​​វិល​​ត្រឡប់​ទៅ​​​ដឹកនាំ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សម្រាប់​អាណត្តិទី​២​របស់​លោក​ឡើង​វិញ​។​

ដោយសារ​តែ​សារ​នយោបាយ​​​សន្យា​​បញ្ចប់​សង្គ្រាម​​នៅ​​អ៊ុយក្រែន​ ដែល​នឹង​កាត់​​បន្ថយ​​កា​រ​ប្រឈម​​ដោយ​ផ្ទាល់​​​ជាមួ​​​យ​មហាអំណាច​​នុយក្លេអ៊ែរ រុស្ស៊ី គណបក្ស​សាធារណៈរដ្ឋ​​​របស់​លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ឆ្នោត​​​ច្រើន​លើសលប់​​ដោយ​មិន​នឹក​ស្មាន​ដល់ ​ក្នុង​ប្រវត្តិ​សាស្រ្ត​​​​​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ជា​ពិសេស​ការ​ឈ្នះ​នៅ​ក្នុង​រដ្ឋ​​ប្រទាញ​ប្រទង់​ (Swing States) ​ទាំង​អស់​​នៅ​​ក្នុង​អាណត្តិ​​ប្រធានា​ធិបតី​ទី​៤៧​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណួរនៅត្រង់ថាតើ ​​​លោក​​ដូណាល់ ត្រាំ ពិត​ជា​មាន​ចេតនា​បោះបង់​អ៊ុយក្រែន​ចោល​ឲ្យ​អ៊ុយក្រែន​កាត់់​ទឹកដី​ទៅ​ឲ្យ​រុស្ស៊ី ដូច​សារ​នយោបាយ​​ក្នុង​អំឡុង​ពេល​យុទ្ធ​នាការ​​ឃោសនា​រក​សំឡេងឆ្នោត​មែនទេ?​

ក្នុង​រយៈពេល​៥​ថ្ងៃ​ ក្រោយ​​​ដឹង​យ៉ាង​ទូលំទូលាយ​ថា ​លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក និងត្រៀម​ខ្លួន​សម្រាប់​ការ​ដឹកនាំ​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​​ពី​ដើម​ឆ្នាំ​២០២៥​ រហូត​ដល់​ឆ្នាំ​២០២៨ ព័ត៌មាន​​​ជា​​ច្រើន​​បាន​ផ្តោត​​ខ្លាំង​ណាស់​ជុំវិញសារ​​នយោបាយ​របស់​លោក​​​ដូណាល់ ត្រាំ ពាក់​ព័ន្ធ​ការ​បញ្ចប់​​​​​​​សង្គ្រាម​នៅ​អ៊ុយក្រែន​។

តាមការ​សន្យានយោបាយ ប្រធានាធិបតី​ជាប់​ឆ្នោត​ លោក ដូណាល់ ត្រាំ បាន​សន្យា​​បញ្ចប់​សង្គ្រាម​​អ៊ុយក្រែន​ត្រឹមតែ​​១ថ្ងៃ​ ប៉ុន្តែ​ពេល​នេះ​ជិត​១សប្តាហ៍​ទៅ​ហើយ ​គ្មាន​រូប​​មន្ត​​ជាក់​លាក់​នៃ​ការ​បញ្ចប់​សង្គ្រាម​​​នៅ​អ៊ុយក្រែន​ត្រូវ​​បាន​បង្ហាញ​នោះទេ​ដោយ​គ្រាន់តែ​មាន​ការ​លើក​ឡើង​ថា «អាច​មាន​ការ​កំណត់​​តំបន់​គ្មាន​យោធា (DMZ) តាមបណ្តោយ​ព្រំដែន​បច្ចុប្បន្ន ​ការ​មិន​ឲ្យ​អ៊ុយក្រែន​ចូល​ណាតូ ឬ​ការ​កាត់​ដី​ឱ្យរុស្ស៊ី​ជាថ្នូរ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ ជាដើម​។

​ភាព​ប្រសើរ​ឡើង​ខ្លះៗបន្តិចមែន​ជុំវិញ​នាក់​ទំនង​​​របស់​​លោក ដូណាល់ ត្រាំ និង ​ប្រធាធិបតី​​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន តាមរយៈ​ការ​និយាយ​​គ្នា​តាមទូរស័ព្ទ​កាល​ពីថ្ងៃ​​ព្រហស្បតិ៍​សប្តាហ៍​មុន ពោល​គឺ​​១ថ្ងៃ​ក្រោយ​ដឹងថា លោក ត្រាំ ជាប់ឆ្នោត​។

ក្នុងការ​និយាយ​ទូរស័ព្ទ​ពេលនោះ សារ​ព័ត៌មាន Washington Post បាន​​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​ដឹង​​ពី​ការ​សន្ទនា​នោះថា លោក ដូណាល់ ត្រាំ ពិត​ជា​បាន​​ស្នើ​ឲ្យ​លោក​ពូទីន មិន​ឱ្យ​បង្កើន​ការ​វាយ​ប្រហារ​នោះទេ​​ ហើយ​ បេក្ខភាព​អនុប្រធានាធិបតី​អាមេរិក លោក JD Vance ​ត្រូវ​បាន​ដក​ស្រង់​សម្តី​អំពី​ការ​​​​ព្រលយ​ពី​ការ​លទ្ធភាព​កាត់ទឹកដី​ឱ្យ​រុស្ស៊ី​​​ផងដេរ។

​ផ្ទុយទៅវិញ លោក ដូណាល់ ត្រាំ ក៏​ត្រូវ​បាន​រាយការណ៍ថា បាន​និយាយ​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន​លោក វ៉ុល​ឌីមៀ ហ្សេលេនស្គី ​អំពី​បញ្ហាសង្គ្រាម​នេះ​ដែរ​ ប៉ុន្តែ​មិនបាន​​និយាយអ្វី​លម្អិតដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ។ អ៊ុយក្រែន​តែង​តែ​ជំទាស់​បំណង​កាត់​ដី​ឲ្យរុស្ស៊ី​តាមព្រំដែន​ជាក់ស្តែង​ដែលរុស្ស៊ី​កាន់​កាប់​។​

​ឆ្លង​តាម​​អ្វី​ដែល​បាន​កើត​ឡើង​​ក្នុងរយៈពេល​ប៉ុន្មាន​​ថ្ងៃ​​​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លទ្ធ​ភាព​ដែល​​សហរដ្ឋ​អាមេរិក​បោះបង់​អ៊ុយក្រែន​ចោល​ គឺ​មិន​អាច​ទៅ​រួច​នោះ ដោយសារ​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​​មាន​ប្រវត្តិប្រជែង​​​​គ្នា​ជាយូរក្នុង​ប្រវត្តិសាស្រ្ត ហើយ ក៏​ប្រឈម​​ផ្ទាល់​របស់​អ៊ុយក្រែន​ជាមួយ​រុស្ស៊ី គឺ​ជា​​​គុណសម្បត្តិរបស់​សហរដ្ឋ​អាមេរិក​សម្បើម​ណាស់​។

​​ក្នុងដំណាក់​កាល​​អន្តរកាល​​នេះ ​គេ​អាច​មើល​ឃើញ​ លោក​ ដូណាល់ ត្រាំ​ ហាក់​ទោរទន់​ទៅ​រក​រុស្ស៊ី​និង​បោះបង់​អ៊ុយក្រែន​ ប៉ុន្តែ​ជាក់​ស្តែង​ ប្រព័ន្ធ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អាច​​ដើរ​ផ្ទុយ​ពី​ឆន្ទៈប្រជាពលរដ្ឋ​សហរដ្ឋ​អាមេរិក​ដែល​បង្ហាញ​តាមរយៈ​ការ​បោះឆ្នោត​។

លោក Jake Sullivan ទីប្រឹក្សា​​​​សន្និសុខ​​ជាតិ​របស់​ប្រធានាធិបតី​​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​និយាយ​ក្នុង​កម្មវិធី​​​​ព័ត៌មាន​​ CBS ​​​​នៅ​ថ្ងៃទី​១០ខែ​វិច្ឆិកា​ ថា លោក ចូ បៃ​ដិន បាន​ព្យាយាម​​​បញ្ចុះ​បញ្ចូល​​ប្រធានាធិបតី​​ជាប់​ឆ្នោត​ លោក ដូណាល់ ត្រាំ​ មិន​ឲ្យ​ដក​​​ការគាំទ្រ​​​ពី​អ៊ុយក្រែន​ ​ពេលដែលគាត់​​​ចូល​កាន់តួនាទី​នោះទេ។

តាមការ​ចេញ​ផ្សាយ​របស់ ALJAZEERA ប្រធានាធិបតី​​ជិត​ផុត​អាណត្តិ ចូ បៃដិន មាន​ពេល​​វេលា​​៧០ថ្ងៃ​ទៀត​ដើម្បី​​​លើក​ឡើង​​អំពី​បញ្ហា​​អ៊ុយក្រែន​ទៅកាន់​​​​រដ្ឋសភា និង រដ្ឋ​បាល​ដែលនឹង​មក​ជំនួស​​​​​​រដ្ឋបាល​របស់​លោក ចូ បៃដិន ដោយ​លើក​ឡើង​ពី​កត្តា​ដែល​ សហរដ្ឋ​អាមេរិក​​​​មិន​គួរ​ដើរ​ចោល​​​​​ពី​អ៊ុយក្រែន​។ ការ​ដើ​រ​ចេញ​ពី​​អ៊ុយក្រែន​​​មាន​ន័យ​ថា ​​អស្ថេរភាព​កាន់តែ​ខ្លាំង​​ក្នុង​តំបន់​អឺរ៉ុប​។

សហរដ្ឋ​អាមេរិក​ គឺ​ជា​សម្ព័ន្ធ​មិត្តដ៏សំខាន់​របស់​អឺរ៉ុប​​​នៅគ្រប់​កាលៈទេសៈ និង​ទប់​ទល់​​ឥទ្ធិពល​របស់​គូ​ប្រជែង​​ផ្សេង​ៗ​ទៀត​​​ មាន​​មហាអំណាច​​​ចិន​ជាដើម។​

លោក Jake Sullivan បាន​លើក​ឡើងថា៖​«លោក ​ចូ បៃដិន នឹង​​លើក​ឡើង​បញ្ហា​នេះ​ដែល​យើង​ពិត​ជា​ត្រូវការ​​​ធនធាន​​បន្ត​សម្រាប់​អ៊ុយក្រែន​​លើស​ពី​​ការ​បញ្ចប់​​អាណត្តិរបស់​គាត់​»។

ក្រោម​រដ្ឋ​ការ​លោក ចូ បៃដិន រដ្ឋា​បាល​សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​​ផ្តល់​ជំនួយ​​១៧៤​ពាន់​លាន​ដុល្លារ​ដល់​ប្រទេសអ៊ុយក្រែន នៅពេល​ដែល​​អ៊ុយក្រែន​ប្រឹង​ប្រែង​តស៊ូ​​​ប្រឆាំង​ ការ​​​វាទី​​របស់​កង​កម្លាំង​រុស្ស៊ី ​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បញ្ចុះ​បញ្ចូល​សម្ព័ន្ធ​មិត្ត​ណាតូ​ផ្សេងទៀត បន្ត​គាំទ្រ​​អ៊ុយក្រែន​ដូចគ្នា។

ប្រធានាធិបតី​​ជាប់ឆ្នោត​ លោក ដូណាល់​ ត្រាំ ម្តងហើយ​ម្តងទៀតបាន​រិះគន់​ចំពោះ​​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​ និ​បាន​និយាយ​ថា លោក​នឹង​បញ្ចប​សង្គ្រាម​នោះ​ជាមួយរុស្ស្ស៊ី​ត្រឹម​១ថ្ងៃ។ ដើម្បី​ធ្វើ​បែបនោះ​បាន លោក​ ដូណាល់ ត្រាំ បានស្នើ​ឱ្យ​អ៊ុយក្រែន​​​​ប្រហែល​ជា​ត្រូវ​កាត់​បូរណភាព​ទឹកដី​​​​ជា​ថ្នូរទទួលបាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព  ដែល​ជារឿង​ដែល​​​ភាគី​អ៊ុយក្រែន​បដិសេធ​ និងលោក​បៃ​ដិន​ក៏​មិនដែល​បានស្នើ​បែបនេះ​ដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទីutes មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ

ព័ត៌មានជាតិ២៤ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

សន្តិសុខសង្គម៣ ម៉ោង មុន

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ 

Sokha Hotels

ព័ត៌មានពេញនិយម