Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន

បានផុស

នៅ

យន្តហោះ Boeing 787-9 Dreamliner មួយគ្រឿងមានដឹកអ្នកដំណើរ២៤៩នាក់ បានហោះទៅបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីនខាងស្តាំ ធ្វើឲ្យអ្នកដំណើរភ័យព្រលឹងចុងសក់។ នេះបើតាមការបញ្ជាក់ពីឆ្មាំសមុទ្រអ៊ីតាលី កាលពីថ្ងៃអាទិត្យទី១០ខែវិច្ឆិកាឆ្នាំ២០២៤។

(រូបថតពីបណ្តាញសង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះមួយគ្រឿងនេះគឺជារបស់ក្រុមហ៊ុនចិន Hainan Airlines ហើយវាបានជួបហេតុការណ៍ក្រោយពេលចេញដំណើរពីអាកាសយានដ្ឋាន Fiumicino នៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី មិនបានប៉ុន្មានផង។

តាមការគ្រោងទុក យន្តហោះដឹកអ្នកដំណើរ២៤៩នាក់និងបុគ្គលិកអាកាសយានិក១៦នាក់មួយគ្រឿងនេះ នឹងត្រូវចុះចតនៅទីក្រុង Shenzhen នៃប្រទេសចិន ប៉ុន្តែដោយសារជួបឧបទ្ទវហេតុ យន្តហោះក៏បង្ហូរប្រេងចូលសមុទ្រ ហើយបកក្បាលទៅចុះចតនៅទីក្រុងរ៉ូមវិញ ដោយសុវត្ថិភាព។

(រូបថត៖ Getty)

ក្នុងវីដេអូដែលថតដោយអ្នកដំណើរ, គេបានមើលឃើញអណ្តាតភ្លើងឆេះចេញពីម៉ាស៊ីនខាងស្តាំ ខណៈអ្នកជិះក្នុងយន្តហោះនាំគ្នាស្រែកឆោឡោ។

សូមបញ្ជាក់ថា ករណីយន្តហោះបុកជាមួយសត្វស្លាបនេះ គឺមិនមែនជារឿងចម្លែកឡើយ ប៉ុន្តែវាកំពុងចោទជាក្តីបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះសុវត្ថិភាពផ្លូវអាកាស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្រលឹងចុងសក់! យន្តហោះដឹកមនុស្ស ១៩៧នាក់ ត្រូវភ្លើងឆេះពេលចុះចតនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា១០ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម