Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ស្នើ​ពន្យារ​ពេល​ផ្ដល់​សក្ខីកម្មនៅ​តុលាការ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើឲ្យ​តុលាការពន្យារពេល​៨០ថ្ងៃ​សម្រាប់​ការផ្តល់សក្ខីកម្មរបស់លោក នៅក្នុងការកាត់ក្តី​​អំពើ​ពុករលួយ ដោយលើកឡើងពីការជាប់គាំងជាមួយនឹងជម្លោះនាពេលបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា និង​ប្រទេស​លីបង់។

លោក Benjamin Netanyahu (រូបភាព៖ Flash90)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល KAN ក្រុមអ្នកច្បាប់របស់លោក Netanyahu បានដាក់សំណើនៅក្នុងតុលាការក្រុង​យេរូសាឡឹម ដើម្បីពន្យារពេលការផ្តល់សក្ខីកម្ម ដោយអះអាងថាលោក​មិនមានពេលវេលា ដើម្បីរៀបចំ​​ខ្លួន ព្រោះ​ការវិវឌ្ឍនៃសង្រ្គាម។

លោក Netanyahu ប្រឈមមុខនឹងការចោទប្រកាន់ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត។ ទោះ​ជា​យ៉ាង​ណា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​បដិសេធ​ថា​មិន​បាន​ប្រព្រឹត្ត​ខុស​នោះ​ទេ។

លោក Netanyahu ត្រូវ​ឡើង​​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​តុលាការ​នៅ​ថ្ងៃ​ទី​២ខែ​ធ្នូ​ខាង​មុខ។

សម័យប្រជុំដំបូងរបស់តុលាការនៃការកាត់ក្តី​អំពើ​ពុករលួយរបស់លោក Netanyahu បានធ្វើឡើងកាល​ពី​ថ្ងៃ​ទី​២៤​ខែឧសភា​ឆ្នាំ​២០២០។

ចាប់តាំងពីរង​ការវាយប្រហារ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាសកាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣ អ៊ីស្រាអែល​បានបន្ត​​វាយ​សង​សឹក​​ដ៏​សាហាវ​នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សជាង ៤៣ ៦០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

ជម្លោះនេះ បានរីករាលដាលដល់ប្រទេសលីបង់ ដោយអ៊ីស្រាអែលបានបើកការវាយប្រហារនៅទូទាំងប្រទេស​លីបង់ ក្នុងការកើនឡើង​ភាព​តានតឹង​ពីសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុម​សកម្ម​​ប្រយុទ្ធ​ហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហ្គាហ្សា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ព្រមានពូទីន ខ្លាំងៗ ក្នុងការនិយាយទូរស័ព្ទលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្យុះសង្ឃរា ទី២២ និងព្យុះទី២៣ ចាប់ផ្ដើមដើរលើគន្លងតែមួយបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន បើក​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ធំ​បំផុត​មិន​ធ្លាប់​មាន​លើក្រុង​មូស្គូ

Sokha Hotels

ព័ត៌មានពេញនិយម