Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ តែងតាំងបុគ្គលប្រឆាំងអ៊ីរ៉ង់ ឲ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំ UN

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងអ្នកស្រី Elise Stefanik ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែល និងជាអ្នកប្រកាន់គោលនយោបាយការបរទេសយ៉ាងម៉ឺងម៉ាត់ប្រឆាំងអ៊ីរ៉ង់ ឲ្យកាន់តួនាទីជាឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិថ្មី។

អ្នកស្រី Elise Stefanik (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះអ្នកស្រី Stefanik ដែលជាសមាជិកសភាមកពីទីក្រុងញូវយ៉ក នឹងត្រូវជំនួសតំណែងអ្នកការទូតអាជីព Linda Thomas-Greenfield ដែលតំណាងឲ្យសហរដ្ឋអាមេរិកនៅ UN អស់រយៈពេល៣ឆ្នាំមកហើយ។

ក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី១១ខែវិច្ឆិកាឆ្នាំ២០២៤ អ្នកស្រី Stefanik បានសរសេរថា «សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច សម្រាប់ការវិលត្រឡប់ទៅរកយុទ្ធនាការដាក់សម្ពាធខ្លាំងបំផុតរបស់លោកប្រធានាធិបតី ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់ ប្រហែលរឹងមាំខ្លាំងណាស់ហើយមើលទៅ ដោយសារតែភាពទន់ខ្សោយរបស់រដ្ឋបាល បៃដិន-ហារីស»។

អ្នកស្រី Stefanik គឺជាអ្នកគាំទ្រអ៊ីស្រាអែលដ៏ខ្លាំងក្លា ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងការវាយប្រហារតាមអាកាសប្រឆាំងក្រុមហេសបូឡានៅលីបង់។ អ្នកស្រីក៏គាំទ្រការសម្រេចចិត្តរបស់ទីក្រុងហ្ស៊េរុយសាឡិមខាងលិច ក្នុងការហាមឃាត់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន «UNRWA» ផងដែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)

សូមបញ្ជាក់ថា ក្នុងអាណត្តិដំបូងរបស់លោក ត្រាំ សហរដ្ឋអាមេរិកបានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ និងបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះ ហើយនៅខែមករាឆ្នាំ២០២០ មេទ័ពអ៊ីរ៉ង់លោក Qassem Soleimani ក៏ត្រូវបានសម្លាប់ទៀត នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកអាមេរិក នៅជិតអាកាសយានដ្ឋានទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់។

សេតវិមានបានចោទលោក Soleimani ពីបទរៀបចំការវាយប្រហារលើយោធាអាមេរិក និងជនស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់ បានថ្កោលទោសការវាយប្រហារនេះថា ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ តែងតាំងបុគ្គលដំបូងគេ ក្នុងរដ្ឋាភិបាលថ្មី, បង្កើតប្រវត្តិសាស្រ្តអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតមធ្យមក្នុងស្រុកមួយ ផ្គត់ផ្គង់សាច់បានជាង៥តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ បន្ទោសថា សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ផ្ទុះដោយសារ ហ្សេលេនស្គី 

ព័ត៌មានជាតិ១៣ នាទីutes មុន

ការដ្ឋាន ១ កន្លែង ក្នុងសង្កាត់ទួលទំពូងទី ២ យកកម្ទេចថ្មដាក់លើចំណីផ្លូវ នាំឲ្យផ្លូវកាន់តែតូចចង្អៀត

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តួអាចែវិលមកអាជីពវិញ ក្រោយបាត់មុខ៦ឆ្នាំពីវិស័យភាពយន្តចិន

សន្តិសុខសង្គម២៨ នាទីutes មុន

ដំណាំថ្នាំជក់ពលរដ្ឋ ២៥ ០០០ដើម ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម