ព័ត៌មានអន្ដរជាតិ
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
ខុសពីការគិតរបស់អ្នកវិទ្យាសាស្រ្ត! ភពអ៊ុយរ៉ានូសនិងព្រះចន្ទធំទាំង៥របស់វា តាមពិតមិនមែនជាប្រភពមានមេរោគអ្វីទេ ប៉ុន្តែផ្ទុយទៅវិញ ពួកវាអាចមានមហាសមុទ្រហើយព្រះចន្ទទាំងនោះ ក៏ប្រហែលជាជួយទ្រទ្រង់ដល់ជីវិតមនុស្សទៀតផង។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី១២ខែវិច្ឆិកាឆ្នាំ២០២៤។

គេដឹងច្រើនអំពីភពនេះ ក៏ព្រោះតែទិន្នន័យប្រមូលបានដោយយានអវកាស Voyager 2 របស់ អង្គការណាសា កាលពីជិត៤០ឆ្នាំមុន។ ប៉ុន្តែការវិភាគថ្មីមួយបង្ហាញថា ដំណើររបស់យាន Voyager ពេលនោះ គឺកើតឡើងស្របគ្នាជាមួយនឹងព្យុះព្រះអាទិត្យដ៏មានឥទ្ធិពល ជាហេតុបង្កឲ្យមានការភាន់ច្រឡំខ្លាំងបំផុតអំពីប្រព័ន្ធភពអ៊ុយរ៉ានូស។
ការសិក្សាពីយានអវកាសកាលពីឆ្នាំ១៩៨៦បង្ហាញថា ភពត្រជាក់ដ៏ស្រស់ស្អាត នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងមួយនេះ និងព្រះចន្ទរបស់វាគឺអសកម្ម ហើយមិនដូចព្រះចន្ទផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យខាងក្រៅរបស់យើងទេ។ ដែនម៉ាញេទិចការពាររបស់ភពអ៊ុយរ៉ានូស ក៏មានទ្រង់ទ្រាយខូចយ៉ាងចម្លែកផងដែរ។ វាខ្ទេចខ្ទី និងធាក់ចេញពីព្រះអាទិត្យ។
តាមធម្មតា ពេលណាភពមានមហាសមុទ្រឬសកម្មភាពភូមិសាស្ត្រ នោះវាច្បាស់ជាស្រូបយកឧស្ម័ននិងវត្ថុធាតុផ្សេងៗទៀតពីព្រះចន្ទហើយ ប៉ុន្តែទាំងនេះជាអ្វីដែល យាន Voyager 2 រកមិនឃើញ ដោយសង្ស័យថា ភពអ៊ុយរ៉ានូស និងព្រះចន្ទធំជាងគេទាំង ៥ របស់វា គឺមានមេរោគ និងអសកម្ម។

យ៉ាងណា ការសិក្សាថ្មីបង្ហាញថា កាលនោះ ពេលយាន Voyager 2 ហោះកាត់ភពអ៊ុយរ៉ានូស ព្រះអាទិត្យកំពុងបញ្ចេញព្យុះកម្តៅយ៉ាងខ្លាំង ដែលអាចបក់បោកវត្ថុធាតុទៅឆ្ងាយ និងបង្ខូចទ្រង់ទ្រាយដែនម៉ាញេទិចជាបណ្តោះអាសន្នសិន។
យោងតាមវេជ្ជបណ្ឌិត William Dunn នៃសាកលវិទ្យាល័យ College London បានឲ្យដឹងថា «អស់រយៈពេល៤០ឆ្នាំមកហើយ យើងគិតខុសពីភពអ៊ុយរ៉ានូស និងព្រះចន្ទធំបំផុតទាំងប្រាំរបស់វា។ លទ្ធផលទាំងនេះបង្ហាញថា ប្រព័ន្ធអ៊ុយរ៉ានូស អាចមានអ្វីដែលធ្វើឲ្យយើងរំភើប។ អាចមានព្រះចន្ទនៅទីនោះ ដែលចាំបាច់សម្រាប់ជីវិត! វាអាចមានមហាសមុទ្រ នៅផ្ទៃខាងក្រោម ហើយអាចសម្បូរត្រីថែមទៀតផង!”។
ពាក់ព័ន្ធបញ្ហានេះ អង្គការណាសា ក៏មានគម្រោងចាប់ផ្តើមបេសកកម្មថ្មីទៅកាន់ភពអ៊ុយរ៉ានូសផងដែរ ហើយតាមផែនការ យានអវកាសនឹងទៅដល់នៅឆ្នាំ២០៤៥។ ពេលនោះ គេនឹងដឹងច្បាស់ហើយថា តើភពអ៊ុយរ៉ានូស ពិតជាអាចឲ្យមនុស្សរស់នៅបានមែនឬក៏អត់?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសា បញ្ជូនយានអវកាសទៅព្រះចន្ទទឹកកកដ៏អាថ៌កំបាំង ដើម្បីរកមនុស្សក្រៅភព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់