Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​ត្រាំឈ្នះឆ្នោតភ្លាម​ វត្តមាន​អាមេរិក​ក្នុង​​រឿង​អាកាសធាតុ​ ស្ថិត​ក្នុង​ការសង្ស័យភ្លែត​​​​

បានផុស

នៅ

បេសកជនពិសេសរបស់សហរដ្ឋអាមេរិកបានប្រាប់សន្និសីទ COP29 នៅថ្ងៃបើកកម្មវិធីថា សហរដ្ឋអាមេរិកនឹងបន្តប្រយុទ្ធ​ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការបញ្ចេញឧស្ម័នដែលឡើងកំដៅផែនដី បើទោះបីជាលោក ដូ ណាល់ ត្រាំ ឈ្នះឆ្នោតដែល​នាំ​ដល់​ការសង្ស័យ​ពី​ការ​ដក​​អាមេរិក​ចេញ​ពី​​​សមាជិក​រដ្ឋភាគី​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី​១២ខែវិច្ឆិកានេះ។

(រូបភាព៖ AP) លោក John Podesta
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជាប់ឆ្នោតឡើងវិញរបស់លោក ត្រាំ ត្រូវបានគេរំពឹងថា សហរដ្ឋអាមេរិក​នឹង​ដក​ខ្លួន​ចេញពីសន្ធិសញ្ញា​និងកិច្ចខិតខំប្រឹងប្រែងស្តីពីអាកាសធាតុពិភពលោក ដែល​នឹង​​ជះឥទ្ធិពលលើកិច្ចប្រជុំកំពូលរយៈពេលពីរសប្តាហ៍នៅ អាស៊ែបៃហ្សង់ដែល​បានចាប់ផ្តើមនៅថ្ងៃនេះ។

ប៉ុន្តែ​អ្នក​ប្រឆាំង​លោក John Podesta ដែលចាត់តាំងដោយរដ្ឋបាលលោក បៃដិន បាន​និយាយ​ថា​៖«​នេះ​មិន​មែន​ជា​ការ​បញ្ចប់​នៃ​ការ​ប្រយុទ្ធ​របស់​យើង​ដើម្បី​ភព​ផែនដី​ស្អាត និង​មាន​សុវត្ថិភាព​ជាង​នោះ​ទេ»។ លោកបន្ថែមថា៖​«ការពិតនៅតែជាការពិត វិទ្យាសាស្ត្រនៅតែជាវិទ្យាសាស្ត្រ ការប្រយុទ្ធគឺធំជាងការបោះឆ្នោតមួយនិង វដ្តនយោបាយមួយនៅក្នុងប្រទេសមួយទៅទៀត»។

បើតាមយុទ្ធនាការរបស់លោក ត្រាំបានបង្ហាញថាប្រធានាធិបតីជាប់ឆ្នោតនឹងដកសហរដ្ឋអាមេរិក ដែលជាអ្នកបំពុលធំបំផុតទីពីររបស់ពិភពលោក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលលោកត្រាំ ក៏បានធ្វើក្នុងអំឡុងពេលអាណត្តិចុងក្រោយរបស់លោកផងដែរ។

ទោះយ៉ាងណាមនុស្សជាច្រើនផ្សេងទៀតមកពីប្រទេសជិត ២០០ ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងបាគូបានសង្កត់ធ្ងន់ថា ត្រូវតែបន្តទៅមុខ COP29 នឹងបន្តដំណើរការដូចធម្មតា។ ប្រទេសម្ចាស់ផ្ទះ អាស៊ែបៃហ្សង់ កាលពីម្សិលមិញបានប្រាប់ Sky News សហរដ្ឋអាមេរិកនៅតែ «ស្ថាបនា»នៅក្នុងកិច្ចពិភាក្សាអាកាសធាតុទោះបីបន្ទាប់ពីការបោះឆ្នោតប្រធានា​ធិបតីក៏ដោយ។

(រូបភាព៖ AP)

កិច្ចប្រជុំកំពូលប្រចាំឆ្នាំ COP ក្នុងអំឡុងពេលដែលប្រទេសនានាយល់ព្រមលើជំហានបន្ទាប់ជាសមូហភាពលើសកម្មភាពអាកាសធាតុ ទប់ទល់នឹងពេលវេលាចុងក្រោយដែលសហរដ្ឋអាមេរិកបានឱនក្បាលចេញពីវា។ ប៉ុន្តែនៅឆ្នាំនេះ ពួកគេកំពុងប្រឈមលើមូលនិធិអាកាសធាតុថ្មីដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយសាច់ប្រាក់មិនត្រូវបានគេរំពឹងថានឹងហូរនៅក្រោម ការគ្រប់គ្រងរបស់លោកត្រាំ នោះទេ។

ជាមួយគ្នានេះលោក Mohamed Adow ដែលជាអ្នកគ្រប់គ្រងក្រុម Power Shift Africa បាននិយាយថា លទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក «មិនមានការផ្លាស់ប្តូរច្រើនទេ» ព្រោះវាមានភាពយឺតយ៉ាវក្នុងការបង់ប្រាក់ចូលទៅក្នុងមូលនិធិអាកាសធាតុកាលពីអតីតកាលស្រាប់ទៅហើយ នៅក្រោមទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។

ទោះបីច្បាប់កាត់បន្ថយអតិផរណាដែលមានតម្លៃ ៣៧០ពាន់លានដុល្លាររបស់លោក ចូ បៃដិន បានជំរុញការវិនិយោគបៃតង និងការងារនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែប្រទេសនេះនៅតែជាប្រទេសផលិតប្រេង និងឧស្ម័នធំជាងគេបំផុតនៅលើពិភពលោកដែលបំពុលបរិស្ថានខ្លាំង៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១០ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣៨ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម