Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលប្រើដ្រូនវាយប្រហារលើហាងកាហ្វនៅហ្គាហ្សាសម្លាប់មនុស្សយ៉ាងតិច​៤០នាក់

បានផុស

នៅ

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៤០នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្គាហ្សាក្នុងការវាយប្រហាររបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើមនុស្សដែលកំពុងអង្គុយនៅហាងកាហ្វេក្នុងតំបន់ al-Mawasi ភាគខាងត្បូងជាទឹកដីដែលធ្លាប់បានកំណត់ថាជា«តំបន់សុវត្ថិភាព» ដោយយោធារបស់អ៊ីស្រាអែល។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​ Aljazeera នៅថ្ងៃទី១២ខែវិច្ឆិកានេះ ​បាន​ផ្សាយ​ថា​ ជនស៊ីវិលយ៉ាងតិច​១០នាក់ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃចន្ទក្នុងការវាយប្រហារដោយមីស៊ីលពីរដងដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើហាងកាហ្វេតង់តូចមួយដែលមនុស្សទៅហាងកាហ្វេនេះដើម្បីភ្ជាប់អ៊ីនធឺណិត​តាមដាន​ពិភពខាងក្រៅ​ ឬមើលការប្រកួតបាល់ទាត់ មានទីតាំងនៅភាគខាងលិចនៃ Khan Younis នៅភាគខាងត្បូងនៃតំបន់ដែលហែកហួរដោយសង្រ្គាម។

នេះគឺជាភស្តុតាងបន្ថែមទៀតដែលអ៊ីស្រាអែលអះអាងអំពី «តំបន់ជម្លៀស» និង «តំបន់សុវត្ថិភាព»។

មុននេះ មន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យ al-Awda ក្នុងទីក្រុង Nuseirat ដែលមានទីតាំងនៅកណ្តាលហ្គាហ្សា បាននិយាយថា មនុស្ស ២០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងដីជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ រួមទាំងរថក្រោះរបស់អ៊ីស្រាអែលបានឈានជើងចូលទៅក្នុងជំរុំជនភៀសខ្លួន Nuseirat ពីខាងលិច និងការបាញ់ប្រហារទៅលើអ្នកស្រុក និងគ្រួសារជនភៀសខ្លួន ដែលព្យាយាមរត់គេចខ្លួន។

ចំណែកនៅក្នុងទីក្រុង ហ្គាហ្សា ភាគខាងជើងនៃ Beit Lahiya ដែលកងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធតាំងពីដើមខែតុលាមក ក្រុមគ្រូពេទ្យបាននិយាយថា មនុស្ស ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលផងដែរ។

(រូបភាព៖ AP)

ក្រសួង​សុខាភិបាល​ហ្គាហ្សា​បាន​និយាយ​ថា ចាប់​តាំង​ពី​សង្គ្រាម​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​មុន ជន​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់ ៤៣ ៦០៣ នាក់​ត្រូវ​បាន​សម្លាប់​នៅ​តំបន់​ហ្គាហ្សា ដោយសារ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល។ ការវាយប្រហាររបស់អ៊ីស្រាអ៊ែលទៅលើតំបន់នេះបានចាប់ផ្តើមបន្ទាប់ពីថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ ដែលជាការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សប្រមាណ ១១៣៩នាក់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

បណ្តាប្រទេសអារ៉ាប់ និងមូស្លីមបានថ្កោលទោស «ឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់ និងតក់ស្លុត» ដែលប្រព្រឹត្តដោយអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមរបស់ខ្លួននៅហ្គាហ្សា ក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃចន្ទ។

រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ក៏បានមានបន្ទូលក្នុងអំឡុងកិច្ចប្រជុំកំពូលថា ព្រះរាជាណាចក្រ «បដិសេធទាំងស្រុង »ចំពោះការប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជន​ប៉ាឡេស្ទីន។ ព្រះអង្គ​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​បញ្ឈប់​អ៊ីស្រាអែល​ផងដែរ​ពី​ការ​វាយប្រហារ​អ៊ីរ៉ង់​ដើម្បី​គោរព​អធិបតេយ្យភាព​របស់ខ្លួន៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​ ប្រគល់​វិញ្ញាបនបត្រ​ដល់សិស្ស​គុន​ក្រោយ​ហ្វឹកហាត់​ដោយ​ជោគជ័យ​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក រូតេ៖ ណាតូ មិនពាក់ព័ន្ធផែនការសន្តិភាពនៅអ៊ុយក្រែនទេ បើសមាជិកណាចង់ដាក់ទ័ព សូមបញ្ជូនទៅដោយខ្លួនឯង

ព័ត៌មានជាតិ១២ នាទីutes មុន

អធិការនគរបាលស្រុកបូទុមសាគរ ត្រៀមរួចរាល់វិធានការការពារសុវត្ថិភាព ជូនពលរដ្ឋ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សេដ្ឋកិច្ច២៦ នាទីutes មុន

ប្រធានសមាគម​ អំពាវនាវកុំឱ្យអាជីវករលក់សាច់ជ្រូក ដំឡើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

គ្រោះ​រញ្ជួយដី​នៅ​មីយ៉ាន់ម៉ា ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១៧ម៉ឺន​នាក់​ស្ថិត​ក្នុង​ហានិភ័យ

Sokha Hotels

ព័ត៌មានពេញនិយម