Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រាប់​ថា ក្រុង​មូស្គូ និងក្រុង​​ប៉េកាំង ត្រូវតែ​ចាប់ដៃគ្នា​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​អាមេរិក

បានផុស

នៅ

ការងារ​ចម្បង​​សម្រាប់​​រុស្ស៊ី និង​ចិន គឺ​ធ្វើ​យ៉ាង​ណា​រារាំង​​ការ​ប៉ុនប៉ង​ទាំង​ឡាយ​របស់​​សហរដ្ឋ​អាមេរិក​ក្នុង​គោល​បំណង​ចង់​គ្រប់គ្រង​ប្រទេស​របស់​ពួក​គេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Sergei Shoigu រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី ថ្លែង​ទៅ​កាន់​លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង នា​​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​នេះ។

លោក Wang Yi និង​​លោក Sergei Shoigu (រូបភាព៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​អាមេរិក បាន​គំរាម​​​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត ដែល​បង្ក​ជា​ក្ដី​ព្រួយ​បារម្ភ​​នៃ​ការ​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​​​​អាមេរិក​​បាន​ចាត់​ទុក​ចិន​​ជា​គូ​ប្រជែង​​​​ដ៏​ធំ​បំផុត ខណៈ​រុស្ស៊ី​វិញ​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត។

លោក Shoigu បាន​ប្រាប់​លោក Wang Yi ថា ទំនាក់ទំនង​​រឹងមាំ​រវាង​ក្រុង​មូស្គូ និង​ក្រុង​ប៉េកាំង បាន​បង្កើត​​ជា​ឥទ្ធិពល​ស្ថិរភាព​នៅ​លើ​ពិភពលោក។ លោក​បន្ត​ថា៖ «ខ្ញុំ​មើល​ឃើញ​នូវ​កិច្ចការ​ដ៏​សំខាន់​បំផុត​​ គឺ​ជា​ការ​ទប់​ស្កាត់​គោលនយោបាយ​ នៃ​ការ​គ្រប់គ្រង​​​ទ្វេ​ដង​ទៅ​លើ​រុស្ស៊ី និង​ចិន ដែល​​បង្កើត​ឡើង​ដោយ​សហរដ្ឋ​​​អាមេរិក និង​គ្នីគ្នា​របស់​ខ្លួន»។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន និង​លោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​​សន្យា​បង្កើត​ «សករាជ​ថ្មី» នៃ​ភាព​ជា​ដៃគូ រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជា​សត្រូវ​ដ៏​​ធំ​របស់​​សហរដ្ឋ​​អាមេរិក។ ​ដោយ​ឡែក​ អាមេរិក​បាន​ចាត់​ទុក​សម្ព័ន្ធមិត្ត​ទាំង​ពីរ​នេះ​ជា​​មេ​ដឹក​នាំ​ការ​​ឈ្លានពាន​​បែប​សង្គ្រាម​ត្រជាក់ ដោយ​សាបព្រួស​ភាព​វឹកវរ​ពាសពេញ​ពិភពលោក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម