Connect with us

ព័ត៌មានអន្ដរជាតិ

នៅចិន កូនកំលោះ​​បោចសក់​កូនក្រមុំ​​ ព្រោះតែ​អតីតមិត្តប្រុសសារ​ផ្ញើ​មក ចំ​ថ្ងៃ​រៀបការ​

បានផុស

នៅ

ហេតុការណ៍មិនគួរឲ្យជឿនៅក្នុងពិធីមង្គលការមួយក្នុងខេត្ត Guangdong ប្រទេសចិន បានធ្វើឲ្យភ្ញៀវដែលចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលកូនកំលោះស្ទុះទៅវាយកូនក្រមុំ បន្ទាប់ពីរកឃើញសារពីអតីតមិត្តប្រុសរបស់នាង។

ជាពិសេស ក្នុងពេលដែលកំពុងរង់ចាំកូនក្រមុំធ្វើការតុបតែងខ្លួន កូនកំលោះបានឃើញសារមួយលេចឡើងនៅលើទូរស័ព្ទរបស់នាងដោយចៃដន្យ។ ដំបូងឡើយ កូនកំលោះគិតថា​ ជាសារអបអរសាទរក្នុងពិធីមង្គលការនាពេលខាងមុខ ប៉ុន្តែគាត់មានការខកចិត្ត នៅពេលដែលគាត់ដឹងថា សារនេះត្រូវបានផ្ញើដោយអតីតមិត្តប្រុសរបស់កូនក្រមុំ។

ក្រោយ​ពី​បាន​អាន​សារ​មុន​ៗ​របស់​អ្នក​ទាំង​ពីរ កូន​កំលោះ​រន្ធត់​ចិត្ត​ជា​ខ្លាំង។ អ្វីដែលធ្វើឲ្យកូនកំលោះខឹងកាន់តែខ្លាំងនោះ គឺគាត់ក៏បានរកឃើញថា បុរសនោះបានផ្ញើលេខបន្ទប់សណ្ឋាគារទៅកូនក្រមុំ ដែលពួកគាត់គ្រោងនឹងជួបនៅយប់មុនថ្ងៃរៀបការ។ ដោយសារខឹងខ្លាំង កូនកំលោះបានបោះទូរស័ព្ទដាក់មុខអនាគតប្រពន្ធរបស់គាត់ ហើយសួរនាំនាងភ្លាមៗ។

យ៉ាងណា ដោយដឹងថាទំនាក់ទំនងកាន់តែតានតឹង កូនក្រមុំក៏ពន្យល់យ៉ាងរហ័សដល់កូនកំលោះថា គាត់ជាអតីតមិត្តប្រុសពិតមែន!​ ហើយនាងបានប្រាប់ខាងកូនកំលោះរួចហើយ។ ម្សិលមិញគាត់បានមកផ្ទះពីដំណើរកម្សាន្ត ហើយដឹងថានាងរៀបការ។ ដូច្នេះមកទីនេះហើយចង់​ជួប​និយាយ​គ្នា​ និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​បន្ទាប់​មក​បាន​ចាកចេញ​​។

នាងថែមទាំងបានសុំមិត្តម្នាក់ដែលនៅជាមួយនាងនៅថ្ងៃនោះ ដើម្បីធ្វើជាសាក្សីជំនួសនាង។ ទោះជាយ៉ាងណាក៏ដោយ កូនកំលោះនៅតែមិនទទួលយកការពន្យល់របស់កូនក្រមុំឡើយ ព្រោះមិនមានភស្តុតាងជាក់លាក់ណាមួយដែលបញ្ជាក់ថា ពួកគេមិនបាននៅក្នុងបន្ទប់សណ្ឋាគារតែមួយឡើយ។

ការឈ្លោះ​ប្រកែក​គ្នា​រវាង​អ្នក​ទាំង​ពីរ​ធ្វើ​ឲ្យភាគីកូន​កំលោះ​អស់​ចិត្តនិងខឹង គាត់​ចាប់​សក់​នាងឡើង ហើយ​ទះ​មុខនាងនៅចំពោះមុខ​អ្នក​រាល់​គ្នា។ ស្របពេលនោះភ្ញៀវដែលមកចូលរួមបាន​ធ្វើ​អន្តរាគមន៍​រារាំង​កូន​កំលោះ ​កុំ​ឲ្យវាយ​កូន​ក្រមុំ​តទៅ​ទៀត។ មួយសន្ទុះ​ក្រោយមក ការ​ប្រយុទ្ធ​ក៏​បាន​បញ្ចប។ ពិធីមង្គលការបានក្លាយជាថ្ងៃសោកសៅ​ គេមិនដឹងថា តើគូស្នេហ៍មួយគូនេះ នឹងបន្តពិធីមង្គលការរបស់ពួកគេ ឬយ៉ាងណានោះទេ ប៉ុន្តែនេះពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់អាពាហ៍ពិពាហ៍របស់ពួកគេ នៅពេលដែលភាគីខាងស្រីមិនពីទាន់ដាច់ស្រឡះអតីតមិត្តប្រុស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម