ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ថា ចិនដាក់សម្ពាធលើខ្លួនកាន់តែខ្លាំងឲ្យបោះបង់ការទាមទារនៅសមុទ្រចិនខាងត្បូង
ប្រទេសចិន កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងៗលើហ្វីលីពីន ដើម្បីឲ្យបោះបង់សិទ្ធិអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការលើកឡើងរបស់លោក Gilberto Teodoro រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នៅក្នុងជំនួបជាមួយលោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ក្នុងរដ្ឋធានីកង់បេរ៉ា នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤។
លោក Teodoro បាននិយាយថា៖ «អ្វីដែលយើងមើលឃើញ គឺជាការកើនឡើងនៃការទាមទារដោយក្រុងប៉េកាំងចំពោះយើងឲ្យបោះបង់សិទ្ធិអធិបតេយ្យភាពនៅក្នុងតំបន់»។ លោករដ្ឋមន្ត្រី បានបន្ថែមថា ហ្វីលីពីន គឺជា «ជនរងគ្រោះនៃការឈ្លានពានរបស់ចិន»។
ជំនួបរវាងលោក Teodoro ជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី គឺជាលើកទី៥ហើយ គិតចាប់តាំងពីខែសីហាឆ្នាំ២០២៣។ ពួកគេបានបង្ហាញពីការរឹតបន្តឹងទំនាក់ទំនងសន្ដិសុខរវាងប្រទេសទាំងពីរ ហើយសម្ព័ន្ធមិត្តទាំងពីរសុទ្ធតែលើកឡើងពីក្ដីព្រួយបារម្ភរបស់ពួកគេជុំវិញសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលផ្ទៃទឹកដ៏ធំធេងនេះក៏ត្រូវបានអះអាងដោយហ្វីលីពីន និងបណ្ដាប្រទេសដទៃទៀតផងដែរដូចជា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងព្រុយណេ។
ហ្វីលីពីន និងចិន បានចុះសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងខែកញ្ញាឆ្នាំ២០២៣ ហើយប៉ុន្មានខែបន្ទាប់ ប្រទេសទាំងពីរបានចូលរួមនៅក្នុងការល្បាតដែនអាកាស និងផ្លូវទឹករួមគ្នាជាលើកដំបូងនៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីន ក៏បានចូលរួមនៅក្នុងសមយុទ្ធជាមួយអូស្ត្រាលីជាលើកដំបូងផងដែរនៅក្នុងឆ្នាំ២០២៤នេះ។
ចិន និងហ្វីលីពីន បានប្រកែកគ្នាម្ដងហើយម្ដងទៀតនៅក្នុងឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការទាមទារអធិបតេយ្យភាពនៅលើតំបន់ដែនទឹកជម្លោះ។ ចិន បានអះអាងស្ទើរតែស្រុងនូវអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូង ខណៈផ្នែកនៃផ្លូវទឹក ដែលមានទំហំពាណិជ្ជកម្មជារៀងរាល់ឆ្នាំក្នុងតម្លៃ៣ទ្រីលានដុល្លារនេះ ត្រូវបានគេជឿថាសម្បូរទៅដោយប្រេង ឧស្ម័នធម្មជាតិ និងស្តុកត្រី។
តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៦ បានរកឃើញថា ការទាមទារដ៏ធំរបស់ប្រទេសចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ។ យ៉ាងណា សេចក្តីសម្រេចនេះត្រូវរដ្ឋាភិបាលក្រុងប៉េកាំងច្រានចោល៕
ដោយ៖ ឈាង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់