Connect with us

ព័ត៌មានអន្ដរជាតិ

បុរសចិន ខឹងចែកទ្រព្យមិនស្មើជាមួយប្រពន្ធ ក៏​បើករថយន្តបុករះមនុស្ស ស្លាប់៣៥នាក់ នៅខេត្តក្វាងទុង

បានផុស

នៅ

គ្រោះថ្នាក់ចរាចរណ៍សាហាវបំផុតមិនធ្លាប់មានសោះក្នុងប្រទេសចិន នារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់៣៥នាក់ និងរបួសជាង៤០នាក់ ខណៈបើតាមការបញ្ជាក់ពីប៉ូលិស, ជនបង្កមានត្រកូល Fan បានបើកការវាយប្រហារដោយសារខឹងចិត្តរឿងចែកទ្រព្យសម្បត្តិគ្នាមិនស្មើ ជាមួយភរិយាក្រោយលែងលះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៣ខែវិច្ឆិកាឆ្នាំ២០២៤, ហេតុការណ៍នេះកើតឡើងនៅខាងក្រៅពហុកីឡដ្ឋានមួយក្នុងទីក្រុង Zhuhai នៃខេត្តក្វាងទុង។

ប៉ូលិសអះអាងថា បុរសអាយុ៦២ឆ្នាំម្នាក់នេះ មានបំណងធ្វើអត្តឃាត ដោយបើករថយន្ត SUV បុករះហ្វូងមនុស្ស ហើយភ្លាមៗក្រោយកើតហេតុគាត់ក៏បានយកកាំបិតក្នុងរថយន្ត ព្យាយាមសម្លាប់ខ្លួនផងដែរ។

(រូបថត៖ AP)

មកទល់ពេលនេះ អាជ្ញាធរចិនមិនទាន់បង្ហាញថាតើមាននរណាខ្លះត្រូវបានសម្លាប់ក្នុងហេតុការណ៍នេះទេ ប៉ុន្តែគេឃើញមានមនុស្សជាច្រើននាំគ្នាដាក់ផ្កានិងរបស់របរនានា ដើម្បីឧទ្ទិសដល់ជនរងគ្រោះនៅខាងក្រៅពហុកីឡដ្ឋាន។

សូមបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ ប្រទេសចិន តែងជួបការវាយប្រហារហិង្សាញឹកញាប់គួរសម។ ជាក់ស្តែងកាលពីខែតុលា ការវាយប្រហារដោយកាំបិតនៅសាលារៀនមួយ ក្នុងទីក្រុងប៉េកាំង បានបណ្តាលឲ្យមនុស្ស៥នាក់រងរបួស។

(រូបថត៖ AP)

ចំណែកកាលពីខែកញ្ញា បុរសម្នាក់បានបើកការចាក់ប្រហារក្នុងផ្សារទំនើបនៅទីក្រុងសៀងហៃ ដោយសម្លាប់មនុស្ស៣នាក់និងជាច្រើននាក់ទៀតរងរបួស។

ក្នុងខែកញ្ញាដដែលនោះ សិស្សជនជាតិជប៉ុនអាយុ១០ឆ្នាំម្នាក់បានស្លាប់, មួយថ្ងៃបន្ទាប់ពីគាត់ត្រូវគេចាក់នៅជិតសាលារៀន នាភាគខាងត្បូងប្រទេសចិន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហេតុការណ៍រន្ធត់! រថយន្តបុករះហ្វូងមនុស្សនៅប្រទេសចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម