Connect with us

ព័ត៌មានអន្ដរជាតិ

លោក Johnson ៖ អង់គ្លេស អាចបញ្ជូនទ័ពទៅជួយអ៊ុយក្រែន បើអាមេរិក កាត់ជំនួយ

បានផុស

នៅ

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន GB News កាលពីថ្ងៃអង្គារទី១២ខែវិច្ឆិកាឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានព្រមានថា ទីក្រុងឡុងដ៍ មិនអាចឱបដៃឈរមើលអ៊ុយក្រែន ចាញ់រុស្ស៊ី ក្នុងសង្គ្រាមបានឡើយ ហើយអាចនឹងបញ្ជូនទ័ពទៅជួយទីក្រុងកៀវ ប្រសិនបើសហរដ្ឋអាមេរិក ពិតជាកាត់ជំនួយមែន។

លោក Boris Johnson (រូបថត៖ Global Look Press)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកព្រមានចំៗថា ការកាត់ជំនួយរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ទៅឲ្យទីក្រុងកៀវ ​ពិតជាមានហានិភ័យណាស់។ លោក ត្រាំ និងបក្សសាធារណរដ្ឋកំពុងដើរលើផ្លូវខុស ហើយបើអាមេរិកបណ្តោយឲ្យអ៊ុយក្រែនចាញ់ អង់គ្លេសត្រូវតែបង្ខំចិត្តបញ្ជូនទ័ពទៅជួយទីក្រុងកៀវហើយ។

យោងតាមលោក Johnson, ជោគជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបង្កឲ្យមានវិបត្តិសន្តិសុខសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនទៀតដូចជារដ្ឋបាល់ទិកឬហ្សកហ្ស៊ីជាដើម។ ​បរាជ័យ​របស់​អ៊ុយក្រែន​ នឹងជះឥទ្ធិពលដល់តំបន់​ប៉ាស៊ីហ្វិកហើយ ​វាអាចនឹងកើតឡើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

កងទ័ពអង់គ្លេស (រូបថត៖ Getty)

ការព្រមានរបស់លោក Johnson ធ្វើឲ្យគេនឹកឃើញដល់សេចក្តីរាយការណ៍កាលពីសប្តាហ៍មុនរបស់កាសែត The Telegraph ដែលលើកឡើងថា ចក្រភពអង់គ្លេស រួមជាមួយនឹងបារាំង អាចដុតភ្លើងសង្គ្រាមអ៊ុយក្រែនឲ្យកាន់តែឆេះរោល ដោយសារតែការព្យាយាមបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ឲ្យបើកដៃដល់ទីក្រុងកៀវ វាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីជាមួយមីស៊ីលរយៈឆ្ងាយ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនគ្មានផែនការវាយប្រហារអង្គការណាតូឬសមាជិកណាមួយឡើយប៉ុន្តែក៏គំរាមជាច្រើនលើកមកហើយដែរថា តាមរយៈការផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ ប្លុកនេះកំពុងបង្កើនហានិភ័យ ប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយទីក្រុងមូស្គូហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទ័ព​រុស្ស៊ី និង​កូរ៉េ​ខាងជើង ៥០ ០០០​នាក់ ត្រៀម​វាយ​ដណ្ដើម​យក​តំបន់ Kursk ពី​អ៊ុយក្រែនវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម