ព័ត៌មានអន្ដរជាតិ
អាមេរិក កូរ៉េខាងត្បូង និងជប៉ុន រៀបចំសមយុទ្ធត្រីភាគីលើកទី២នៅសប្ដាហ៍នេះ
សមយុទ្ធ Freedom Edge នឹងត្រូវរៀបចំឡើងជាលើកទី២នៅក្នុងឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីប្រទេសចំនួន៣ ដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
បើយោងតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង សមយុទ្ធត្រីភាគីលើកនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកា នៅផ្លូវសមុទ្រអន្តរជាតិនៃកោះ Jeju ដែលជាកោះធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។
ប្រទេសសម្ព័ន្ធមិត្តទាំងបី បានធ្វើសមយុទ្ធត្រីភាគីជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងខែមិថុនា ដោយអនុលោមតាមកិច្ចព្រមព្រៀងដែលពួកគេបានធ្វើក្នុងអំឡុងកិច្ចប្រជុំកំពូល Camp David កាលពីខែសីហាឆ្នាំមុន។
សម្រាប់សមយុទ្ធនេះ កូរ៉េខាងត្បូងនឹងចល័តនាវាពិឃាតកងទ័ពជើងទឹកពីរគ្រឿង រួមទាំងនាវាពិឃាត Aegis Seoae Ryu Seong-ryong ក៏ដូចជាយន្តហោះល្បាតដែនសមុទ្រ P-3 និងយន្តហោះចម្បាំង F-35A និង F-15K។
សមយុទ្ធនេះ ក៏មានការចូលរួមពីនាវាផ្ទុកយន្តហោះ USS George Washington របស់កងទ័ពជើងទឹកអាមេរិក និងនាវាពិឃាត JS Haguro របស់ជប៉ុនផងដែរ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា សមយុទ្ធនឹងរួមបញ្ចូលលំហាត់យោធាពីលើអាកាសដែលប្រើប្រាស់យន្តហោះចម្បាំងជំនាន់ទីប្រាំ ក៏ដូចជាការហ្វឹកហ្វឺនការពារមីស៊ីលតាមសមុទ្រ សង្គ្រាមប្រឆាំងនាវាមុជទឹក ការរារាំងដែនសមុទ្រ និងការហ្វឹកហ្វឺនការការពារតាមអ៊ីនធឺណិត៕
ដោយ៖ ឈាង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់