ព័ត៌មានអន្ដរជាតិ
លោក ត្រាំ រើសយកពិធីករ Fox News ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិអាមេរិក
ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) បានជ្រើសរើស លោក Pete Hegseth ដែលជាពិធីករប៉ុស្ដិ៍ទូរទស្សន៍ Fox News និងជាអតីតយុទ្ធជនយោធា ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិសម្រាប់អាណត្តិថ្មីរបស់លោក។
លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖ «លោក Pete បានចំណាយពេលពេញមួយជីវិតរបស់គាត់ជាអ្នកចម្បាំងសម្រាប់កងទ័ព និងសម្រាប់ប្រទេសជាតិ។ លោក Pete គឺអ្នកមានជំនឿពិតប្រាកដ មុតមាំ និងឆ្លាតវៃ ចំពោះគោលនយោបាយ America First។ ដោយមាន Pete ជាអ្នកកាន់តំណែង សត្រូវរបស់អាមេរិកត្រូវបានព្រមាន ហើយយោធារបស់យើងនឹងអស្ចារ្យម្តងទៀត ហើយអាមេរិកនឹងមិនថយក្រោយឡើយ»។
គួរបញ្ជាក់ថា លោក Pete Hegseth ជាជើងចាស់នៅក្នុងវិស័យយោធាអាមេរិកជាយូរណាស់មកហើយចាប់តាំងពីឆ្នាំ២០០៣រហូតដល់ឆ្នាំ២០២១ ដោយធ្លាប់បម្រើការនៅប្រទេសអាហ្វហ្គានីស្ថាន គុយបា និងអ៊ីរ៉ាក់។
ទីប្រឹក្សារបស់លោក ត្រាំ បានប្រាប់ថា លោក Hegseth ក៏មានតួនាទីជាអ្នកប្រឹក្សាក្រៅផ្លូវការរបស់លោក ត្រាំ អស់រយៈពេលជាច្រើនឆ្នាំផងដែរតាំងពីអាណត្តិជាប់ឆ្នោតលើកដំបូង និងក្រោយពេលផុតអាណត្តិ។
លោក Hegseth បានចាប់ផ្ដើមធ្វើការដំបូងនៅ Fox News ក្នុងឆ្នាំ២០១៤ ហើយបច្ចុប្បន្នជាសហពិធីករនៅក្នុងកម្មវិធី «Fox & Friends Weekend»។
ព្រឹទ្ធសភាអាមេរិក នឹងត្រូវអនុម័តការតែងតាំងលោក Hegseth ក្រោយថ្ងៃចូលឡើងកាន់តំណែងផ្លូវការរបស់លោក ត្រាំ នៅដើមឆ្នាំ២០២៥៕
ដោយ៖ ឈាង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ