Connect with us

ព័ត៌មានអន្ដរជាតិ

ផ្អាកជើងហោះហើរ ចេញ-ចូលកោះ បាលី ដោយសារភ្នំភ្លើងបាញ់ផេះដ៏គ្រោះថ្នាក់

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៣ខែវិច្ឆិកាឆ្នាំ២០២៤ ដោយសារតែភ្នំភ្លើង Lewotaobi Laki-laki បញ្ចេញផេះខ្លាំងនិងបង្កហានិភ័យផ្ទុះដ៏គ្រោះថ្នាក់នោះ ក្រុមអាកា​សចរណ៍ជាច្រើន បានសម្រេចផ្អាកការហោះហើរចេញចូលប្រទេសអូស្រ្តាលីនិងកោះបាលី ជាបណ្តោះអាសន្នសិន។

ភ្នំភ្លើង Lewotaobi Laki-laki (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនមួយចំនួនដូចជា Qantas, Jetstar និង Virgin Australia បានជូនដំណឹងដល់អតិថិជនរបស់ពួកគេរួចហើយ អំពីការសម្រេចចិត្តនេះ ដោយពន្យល់ថា ផេះហុយពីភ្នំភ្លើង គឺមិនអាចធ្វើឲ្យយន្តហោះ ហោះហើរដោយសុវត្ថិភាពបានឡើយ។

ស្របពេលជាមួយគ្នានោះ ការិយាល័យឧតុនិយមរបស់អូស្ត្រាលី ក៏បានព្រមានផងដែរថា ផេះភ្នំភ្លើងអាចនឹងរសាត់ទៅដល់ភាគខាងជើងប្រទេសឯណោះនៅថ្ងៃពុធ។

ភ្នំភ្លើង Lewotaobi Laki-laki បានបាញ់ផេះឡើងលើមេឃកម្ពស់៩គីឡូម៉ែត្រ កាលពីចុងសប្តាហ៍ ហើយសកម្មភាពថ្មីនេះ កើតឡើងត្រឹមមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការផ្ទុះទ្រង់ទ្រាយធំ បានសម្លាប់មនុស្សចំនួន១០នាក់។

សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្តស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង «Ring of Fire» ដែលជាតំបន់តែងកើតសកម្មភាពរញ្ជួយដីខ្ពស់បំផុត និងមានភ្នំភ្លើងសកម្មប្រហែល១៣០។

ការផ្ទុះភ្នំភ្លើងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសឥណ្ឌូនេស៊ី គឺនៅឆ្នាំ១៨១៥ ដែលភ្នំភ្លើង Tambora ផ្ទុះសម្លាប់មនុស្សប្រមាណ ៧១ ០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឥណ្ឌូណេស៊ី ជម្លៀសមនុស្សរាប់រយនាក់ទៀត ខណៈភ្នំភ្លើង Ibu ជិតផ្ទុះទ្រង់ទ្រាយធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម