ព័ត៌មានអន្ដរជាតិ
ថៃ បង្ក្រាបទីតាំងរក Bitcoin ខុសច្បាប់៩កន្លែង ដែលលួចបន្លំថ្លៃភ្លើងអស់ ២៨ម៉ឺនដុល្លារ
ទីតាំងដែលរករូបិយបណ្ណឌីជីថល Bitcoin ខុសច្បាប់ចំនួន ៩កន្លែង ត្រូវបានអាជ្ញាធរប្រទេសថៃចុះបង្ក្រាប ហើយចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលលួចបន្លំថ្លៃអគ្គិសនីជាង ២៨ម៉ឺនដុល្លារ។ នេះបើយោងតាមការឲ្យដឹងពីប៉ូលិសថៃ នៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៤។

ការស៊ើបអង្កេត បានធ្វើឡើងក្រោយមានពលរដ្ឋម្នាក់រាយការណ៍អំពីការដាក់កាមេរ៉ាសុវត្ថិភាពជាច្រើនខុសប្លែកពីធម្មតានៅផ្ទះមួយកន្លែង ស្ថិតនៅក្នុងខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃ។
លោក Pongsak Meemusik មន្ត្រីប៉ូលិសដែលដឹកនាំប្រតិបត្តិការចុះបង្ក្រាប បានប្រាប់ថា ប៉ូលិសបានលួចវាយឆ្មក់ផ្ទះសង្ស័យខាងលើកាលពីសប្ដាហ៍មុន ហើយរកឃើញថាវាជាទីតាំងប្រើសម្រាប់ផ្ទុកឧបករណ៍រក Bitcoin ព្រមទាំងឃាត់ខ្លួនជនសង្ស័យ២នាក់ អាយុ៣០ឆ្នាំ ដោយចោទពីបទចោរកម្ម។
លោក Pongsak បានបន្ថែមថា នៅផ្ទះជនសង្ស័យ មានការលួចបន្លំកុងទ័រអគ្គិសនី ដែលមានតម្លៃច្រើនជាង ១០លានបាតឯណោះ ឬស្មើនឹងជាង ២៨ម៉ឺនដុល្លារ។
តាមរយៈការស៊ើបអង្កេតបន្ត បានឈានទៅដល់ការរុករកឃើញទីតាំងផ្ទុកឧបករណ៍រក Bitcoin ខុសច្បាប់ចំនួន ៨កន្លែងផ្សេងទៀតនៅក្នុងខេត្ត Surat Thani។

ការរកប្រាក់ឌីជីថល ឬហៅថា លុយគ្រីបតូ (Cryptocurrency) ត្រូវប្រើប្រាស់កុំព្យូទ័រមានកម្លាំងខ្លាំង និងថ្លៃអគ្គិសនីអស់ច្រើន។ ការរកលុយគ្រីបតូ នៅក្នុងប្រទេសថៃ ត្រូវចាត់ទុកជាសហគ្រាសឧស្សាហកម្ម ដែលតម្រូវឲ្យមានការបង់ពន្ធចូលរដ្ឋ។ ទោះជាយ៉ាងនេះក្ដី ការរកលុយគ្រីបតូដោយខុសច្បាប់ នៅតែរីកដូចផ្សិតដដែលនៅថៃនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយក៏មានការបង្ក្រាបពីប៉ូលិសបានជាច្រើនកន្លែងផងដែរ។
គួរបញ្ជាក់ថា តម្លៃ Bitcoin បានហក់ឡើងដល់ជាង ៨ម៉ឺនដុល្លារ កាលពីសប្ដាហ៍មុន បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត