Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu៖ អ៊ីរ៉ង់​ខ្លាច​ប្រជាជន​ខ្លួនឯង ជាង​ខ្លាច​អ៊ីស្រាអែល

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសារ​ជា​វីដេអូ​ផ្ទាល់​មួយ​ទៅកាន់ប្រជាជនអ៊ីរ៉ង់ថា រដ្ឋាភិបាលរបស់​លោក Ayatollah Ali Khamenei ដែល​ជា​មេដឹកនាំកំពូល មាន​ការ​បារម្ភ​ភ័យ​ខ្លាចប្រជាជនអ៊ីរ៉ង់​ខ្លួន​ឯង​ច្រើនជាង​ខ្លាច​អ៊ីស្រាអែល​ទៅទៀត។ នេះ​បើ​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​​ទី​១៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

លោក Ali Khamenei និង​លោក Benjamin Netanyahu (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បានប្រាប់​​ប្រជាជន​អ៊ីរ៉ង់​ថា៖ «នោះហើយជាមូលហេតុដែលពួកគេចំណាយពេលវេលា និងប្រាក់យ៉ាងច្រើនដើម្បីព្យាយាមកម្ទេច​ក្តីសង្ឃឹមរបស់អ្នក និង​រារាំង​ក្តីសុបិនរបស់អ្នក។ មែនហើយ ខ្ញុំ​សូម​ប្រាប់អ្នកថា កុំឲ្យ​សុបិនរបស់អ្នក​រលាយ​សូន្យ។ ខ្ញុំឮសំលេងខ្សឹបខ្សៀវ​​ពី​ ស្ត្រី ជីវិត សេរីភាព»។

លោក Netanyahu បាន​បន្ត​​​​ថា៖ «កុំអស់សង្ឃឹម។ ហើយ​ត្រូវ​ដឹង​ថា អ៊ីស្រាអែល និង​​​ប្រទេស​​ដទៃ​ទៀត​ក្នុង​ពិភពលោក​សេរី ​ឈរ​នៅ​ជាមួយ​អ្នក»។

នៅក្នុងសារ​នេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ចង់​​សំដៅទៅលើ​ការវាយប្រហារ​ដោយ​មីស៊ីល​ប៉ាលិស្ទិក កាល​ពី​ថ្ងៃ​ទី​១​តុលា​​របស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។ លោក​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​​ចំណាយប្រហែល ២,៣​ពាន់លានដុល្លារ នៃ​លុយ​ប្រជាជន ប៉ុន្តែបានបង្កការខូចខាតតិចតួច​ប៉ុណ្ណោះ​នៅ​​លើ​ទឹក​ដី​អ៊ីស្រាអែល។

លោក Netanyahu បាន​និយាយ​ទៀត​ថា ជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់អាចមានភាពខុសប្លែកគ្នា បើប្រទេសនេះមានសេរីភាព ហើយមូលនិធិនោះអាចប្រើប្រាស់​សម្រាប់​ការអប់រំ ផ្លូវថ្នល់ ទឹក និងមន្ទីរពេទ្យ ជំនួស​ឲ្យ​សង្រ្គាម។

លោក​សង្កត់​ធ្ងន់​ថា៖ «ប៉ុន្តែនោះជាអ្វីដែលរបបរបស់លោក Khamenei បដិសេធអ្នកជារៀងរាល់ថ្ងៃ។ ពួកគេ​ឈ្លក់​វង្វេង​នឹង​ការ​បំផ្លាញ​អ៊ីស្រាអែល ជាជាង​ការ​កសាង​អ៊ីរ៉ង់។ ខ្ញុំដឹងថាអ្នកមិនចង់បានសង្រ្គាមនេះទេ។ ខ្ញុំក៏មិនចង់បានសង្រ្គាមនេះដែរ។ ប្រជាជន​អ៊ីស្រាអែល​មិន​ចង់​បាន​សង្រ្គាម​នេះ​ទេ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម