Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ទាំង​អស់​ជាមួយ​អ៊ីស្រាអែល

បានផុស

នៅ

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃពុធថា ប្រទេស​របស់​លោក​ បានកាត់​ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយ អ៊ីស្រាអែល។ លោក Erdogan បានធ្វើអត្ថាធិប្បាយ​បែប​​នេះ​ទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ បន្ទាប់​ពី​បំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត និងអាស៊ែបៃហ្សង់។

លោក Recep Tayyip Erdogan និង​លោក Benjamin Netanyahu (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erdogan បាននិយាយថា៖ «រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ក្រោមការដឹកនាំរបស់ Tayyip Erdogan នឹងមិនបន្ត ឬអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីស្រាអែលឡើយ។ [សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់យើង] មានការតាំងចិត្តក្នុងការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ហើយយើងនឹងរក្សាជំហរនេះនៅពេលអនាគតផងដែរ។ យើងក្នុងនាមជាសាធារណរដ្ឋតួកគី និងរដ្ឋាភិបាលរបស់ខ្លួន បច្ចុប្បន្នបានផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយអ៊ីស្រាអែល»។

លោក Erdogan បានសង្កត់ធ្ងន់ថា តួកគីនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទទួលខុសត្រូវចំពោះសកម្មភាពរបស់គាត់នៅក្នុងតំបន់​ហ្គាហ្សា ដែលក្រុមសិទ្ធិមនុស្សអន្តរជាតិបានពណ៌នាថាជាអំពើប្រល័យពូជសាសន៍។

កាលពីដើមឆ្នាំនេះ តួកគីបានធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីគាំទ្រប៉ាឡេស្ទីន និងបានតស៊ូមតិសម្រាប់ការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹង​អ៊ីស្រាអែល។

លោក Erdogan បានប្រាប់​ថា ប្រទេសចំនួន ៥២ និងអង្គការអន្តរជាតិចំនួន២ បានសម្តែងការគាំទ្ររបស់ពួកគេចំពោះគំនិតផ្តួចផ្តើមនៃការដាក់ទណ្ឌកម្មអាវុធដែលតួកគីបានចាប់ផ្តើមនៅអង្គការសហប្រជាជាតិកាលពីដើមខែវិច្ឆិកា ក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសអ៊ីស្រាអែល។

លោក Erdogan បាន​បន្ត​ថា៖ «ថ្មីៗនេះ យើងបានដាក់លិខិតផ្លូវការរបស់យើងទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់យើងនៅទីក្រុង Riyadh ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីអញ្ជើញអង្គការ និងសមាជិកទាំងអស់នៃសម្ព័ន្ធអារ៉ាប់ឲ្យចុះហត្ថលេខាលើលិខិតនេះ»។

សូម​បញ្ជាក់​ថា បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧​ខែតុលាឆ្នាំ២០២៣ និង សង្រ្គាមជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៣ ០០០​នាក់នោះ រដ្ឋាភិបាល​តួកគី​បានបង្កើនការរិះគន់របស់ខ្លួនចំពោះរដ្ឋាភិបាល​របស់​លោក Netanyahu៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម