ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ WHO បញ្ជាក់រឿងវ៉ាក់សាំង AstraZeneca ដែលប្រទេសមួយចំនួនបារម្ភ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រម្សិលមិញថា គ្មានហេតុផលណាដែលឈប់ប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ឡើយ បន្ទាប់ពីប្រទេសមួយចំនួនរាប់ទាំងប្រទេសថៃផងនោះបានផ្អាកដំណើរការវ៉ាក់សាំងនេះ ដោយសារភ័យខ្លាចរឿងការកកស្ទះឈាម។
WHO ដែលបាននិយាយពីគណកម្មាធិការប្រឹក្សាថ្នាំបង្ការរបស់ខ្លួនបានពិនិត្យពីទិន្នន័យសុវត្ថិភាពបានសង្កត់ធ្ងន់ថា វាគ្មានហេតុផលអ្វីដែលអាចកើតមានឡើងរវាងវ៉ាក់សាំង និងការកកស្ទះឈាមនោះឡើយ។

ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិក៏បាននិយាយដែរថា បន្ទាប់ពីចាក់អស់ជាង២៦០លានដូសទូទាំងពិភពលោក មិនទាន់មានការស្លាប់ណាម្នាក់ដែលត្រូវបានសន្និដ្ឋានថា ស្លាប់ដោយសារការចាក់វ៉ាក់សាំងនេះផ្ទាល់នោះទេ។
ប្រទេសដាណឺម៉ាក ន័រវែស និងអ៉ិស្លង់បានផ្អាកការប្រើវ៉ាក់សាំង AstraZeneca ដោយសារប្រុងប្រយ័ត្ន បន្ទាប់ពីព័ត៌មានដាច់ដោយឡែកដែលអ្នកទទួលវ៉ាក់សាំងបានវិវត្តទៅជាកកស្ទះឈាម។
ប្រទេសអ៉ីតាលី និងអូទ្រីសបានហាមការប្រើវ៉ាក់សាំង AstraZeneca ដាច់ដោយឡែកពីគ្នា ហើយប្រទេសថៃ និងប៊ុលហ្គារីបាននិយាយថា ពួកគេបានពន្យារដំណើរការវ៉ាក់សាំងប្រភេទនេះដែរ។
អាជ្ញាធរសុខាភិបាលជាច្រើនជុំវិញពិភពលោកបានទទួចពីវ៉ាក់សាំងប្រភេទនេះមានសុវត្ថិភាព ក្នុងនោះមានទាំងទីភ្នាក់ងារឱសថសាស្ត្រអឺរ៉ុប (EMA) និង WHO។
អ្នកនាំពាក្យ WHO លោកស្រីវេជ្ជបណ្ឌិត Margaret Harris បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទខ្លីមួយនៅទីក្រុងហ្ស៊ឺណែវថា ៖«AstraZeneca ជាវ៉ាក់សាំងល្អមួយ ដូចវ៉ាក់សាំងដទៃទៀតដែលកំពុងប្រើប្រាស់ដែរ»។
លោកស្រីវេជ្ជណ្ឌិតបន្ថែមថា ៖«មែនហើយ យើងគួរបន្តប្រើវ៉ាក់សាំង AstraZeneca» និងសង្កត់ធ្ងន់ថា ការព្រួយបារម្ភណាមួយជុំវិញសុវត្ថិភាពគួរតែត្រូវបានស៊ើបអង្កេត។
លោកស្រីថា ៖«យើងតែងតែត្រូវតែប្រាកដច្បាស់ថា យើងស្វែងរកសញ្ញាសុវត្ថិភាពណាមួយនៅពេលយើងចាក់វ៉ាក់សាំង ហើយយើងត្រូវតែព្រួតពិនិត្យពួកវា។ ប៉ុន្តែមិនមានការចង្អុលបង្ហាញណាមួយដែលមិនត្រូវឲ្យប្រើនោះទេ»។
EMA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មាន៣០ករណីនៃព្រឹត្តិការណ៍ដែលគេហៅថា ការកកស្ទះឈាម ក្នុងចំណោមមនុស្ស៥លាននាក់ដែលទទួលការចាក់វ៉ាក់សាំងនេះនៅទ្វីបអឺរ៉ុប។
និយតករឱសថសាស្ត្រអឺរ៉ុបនិយាយថា ប៉ុន្តែប្រទេសអឺរ៉ុបនៅតែបន្តប្រើវ៉ាក់សាំងនេះ។
លោកស្រី Harris បាននិយាយថា នៅពេលប្រទេសមួយចំនួនតូច ដើម្បីប្រុងប្រយ័ត្ន បានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលបានចែកចាយនៅអឺរ៉ុប ដោយផ្អែកតាមព័ត៌មានពីការករណីកកស្ទះឈាម ទំនាក់ទំនងហេតុនិងផលជាក់លាក់ មិនមានបង្ហាញឡើយ»។
លោកស្រីថា ៖«ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩មិនបានកាត់បន្ថយនៃការស្លាប់ដោយហេតុផលផ្សេងបានទេ»។
«កាលពីថ្ងៃទី៩ ខែមីនា វ៉ាក់សាំងបង្ការកូវីដ-១៩ជាង២៦៨លានដូសត្រូវបានចាក់ចាប់តាំងពីការចាប់ផ្តើមរីករាលដាលជំងឺនេះ»។
«មិនមានហេតុផលនៃការស្លាប់ណាមួយដែលត្រូវបានរកឃើញបណ្តាលមកពីការចាក់វ៉ាក់សាំងកូវីដ-១៩ទេរហូតដល់ពេលនេះ»។
លោកស្រីវេជ្ជបណ្ឌិត Harris មានប្រសាសន៍ថា គណកម្មាធិការប្រឹក្សាស្តីពីសុវត្ថិភាពវ៉ាក់សាំងរបស់ WHO ដែលហោចណាស់ជួបគ្នារាល់ពីរសប្តាហ៍ម្តងបានពិនិត្យឡើងវិញនូវរបាយការណ៍សុវត្ថិភាពណាមួយដែលកើតមានជាប្រព័ន្ធ។
លោកស្រីថា ៖«ពួកគេបច្ចុប្បន្ននេះកំពុងវាយតម្លៃរបាយការណ៍ពីវ៉ាក់សាំង AstraZeneca»។
ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca-Oxford Covid ជាផ្នែកមួយក្នុងចំណោមតែ២ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) បានបោះត្រាយល់ព្រម។ អង្គការនេះក៏ផ្តល់ការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង AstraZeneca កំពុងត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា និងកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ