ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរាកាចសាហាវមួយទៀត កំពុងបោះពួយទៅវាយប្រហាររដ្ឋ ហ្វ្លរីដា
តំបន់ការ៉ាប៊ីន កំពុងទប់ទល់នឹងព្យុះសង្ឃរាដ៏គ្រោះថ្នាក់ ហើយព្យុះនេះ កំពុងបង្កើនកម្លាំងកាន់តែកាចសាហាវស្ថិតនៅលើផ្លូវបោះពួយឆ្ពោះទៅវាយប្រហាររដ្ឋហ្វ្លរីដា របស់អាមេរិក។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែវិច្ឆិកាឆ្នាំ២០២៤ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) បានចេញសេចក្តីប្រកាសថា ប្រព័ន្ធនេះបានវិវត្តទៅជាព្យុះ Sara បង្កជាទឹកជំនន់រហ័ស វាយប្រហារប្រទេសហុងឌូរ៉ាស រហូតដល់ចុងសប្តាហ៍។
ស្របពេលជាមួយគ្នានោះ បើយោងតាមភ្នាក់ងារឧតុនិយម AccueWeather, ប្រព័ន្ធព្យុះនេះអាចវិវត្តទៅជាព្យុះសង្ឃរាដ៏ធំមួយ ហោះទៅបោកបក់ឆ្នេរសមុទ្រភាគខាងលិច រដ្ឋហ្វ្លរីដានៅថ្ងៃពុធសប្តាហ៍ក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមិនទាន់ហ៊ានបញ្ជាក់ច្បាស់ទេថាតើ កម្លាំងរបស់ព្យុះនេះ នឹងនាំមកជាមួយនូវខ្យល់ខ្លាំងកម្រិតណា ទៅវាយប្រហាររដ្ឋ ហ្វ្លរីដា។
ពាក់ព័ន្ធរឿងនេះ អជ្ញាធរបានជូនដំណឹងដល់ពលរដ្ឋឲ្យត្រៀមលក្ខណៈដើម្បីប្រឈមមុខនិងគ្រោះធម្មជាតិនេះ ហើយត្រៀមខ្លួនជម្លៀស ប្រសិនបើចាំបាច់។
សូមបញ្ជាក់ថា Sara គឺជាព្យុះទី១២នៃរដូវព្យុះអាត្លង់ទិក ហើយវាគឺជាព្យុះទី៤ ក្នុងរដូវនេះ ដែលវាយប្រហាររដ្ឋ ហ្វ្លរីដា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ Milton សម្លាប់មនុស្ស ២៣នាក់នៅអាមេរិក និងអាចខាតបង់សេដ្ឋកិច្ចដល់ ១៦០ពាន់លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ