ព័ត៌មានអន្ដរជាតិ
ព្យុះមួយទៀត ចូលដល់ប្រទេស វៀតណាម
នៅថ្ងៃសុក្រទី១៥ខែវិច្ឆិកាឆ្នាំ២០២៤ ព្យុះមួយទៀតឈ្មោះ Usagi បានចូលដល់ប្រទេសវៀតណាម ប៉ុន្តែមិនវាយប្រហារដីគោកឡើយ។

យ៉ាងណា ឥទ្ធិពលរបស់ព្យុះនេះ ក៏នឹងបង្កឲ្យមានភ្លៀងធ្លាក់ និងរលកសមុទ្រធំៗនៅតាមបណ្តាខេត្តជាប់ឆ្នេរផងដែរ។
Usagi គឺជាព្យុះទី៩ក្នុងតំបន់នៅឆ្នាំ២០២៤នេះ ហើយមុនពេលចូលដែនសមុទ្រវៀតណាម វាបានវាយប្រហារកោះ Luzon ប្រទេសនៃប្រទេសហ្វីលីពីន ជាមួយល្បឿនខ្យល់ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង។
តាមសេចក្តីរាយការណ៍របស់ AFP, ព្យុះទីហ្វុង Usagi បានវាយប្រហារប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ខណៈអាជ្ញាធរប្រញាប់ប្រញាល់ជម្លៀសមនុស្សរហូតដល់ទៅ ៤០ ០០០នាក់ចេញពីតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់។
បន្ទាប់ពីព្យុះនេះ ព្យុះមួយទៀតឈ្មោះ Manyi ត្រូវបានព្យាករថា នឹងចូលមកក្នុងដែនទឹកនៃប្រទេសវៀតណាមប្រហែលនៅថ្ងៃទី១៧-១៨ខែវិច្ឆិកា៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?