ព័ត៌មានអន្ដរជាតិ
ឆេះមណ្ឌលចាស់ជរានៅអេស្ប៉ាញ ស្លាប់មនុស្ស ១០នាក់
មនុស្សចំនួន១០នាក់បានស្លាប់ និង២នាក់រងរបួស ក្នុងគ្រោះអគ្គិភ័យ មណ្ឌលចាស់ជរាក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃសុក្រទី១៥ខែវិច្ឆិកាឆ្នាំ២០២៤។

អគ្គិភ័យបានឆាបឆេះមណ្ឌល Jardines de Villafranca ក្នុងទីក្រុង Zaragoza នៅម៉ោង៥ព្រឹក (ពេលវេលានៅអេស្ប៉ាញ)។
យោងតាមកាសែតក្នុងស្រុក Heraldo de Aragón បានឲ្យដឹងថា មានមនុស្ស៨២នាក់ស្ថិតនៅក្នុងមណ្ឌល ពេលអគ្គិភ័យឆាបឆេះ។

អភិបាលក្រុងបានបញ្ជាក់ថា តួលេខមនុស្សស្លាប់នឹងមិនកើនលើសនេះឡើយ ព្រោះមនុស្សទាំងអស់ត្រូវបានជម្លៀសចេញពីមណ្ឌល ពេលកើតហេតុ។
មកទល់ពេលនេះ អគ្គិភ័យត្រូវបានពន្លត់ហើយ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ឡើយថាតើ មូលហេតុអ្វីបណ្តាលឲ្យហេតុការណ៍នេះកើតឡើង៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?