ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បញ្ជាឲ្យផលិតយន្តហោះដ្រូន ទ្រង់ទ្រាយធំ ត្រៀមបញ្ចូលក្នុងផ្នែកយោធា
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រទី១៥ ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យលើការសាកល្បងលើយន្តហោះដ្រូន kamikaze ដែលផលិតក្នុងស្រុក។ ប្រទេសនេះចាំបាច់ត្រូវតែផ្លាស់ប្តូរពីគំរូ ទៅផលិតកម្មពេញលេញ ដើម្បីអាចបញ្ចូលការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ក្នុងទ្រង់ទ្រាយធំទៅក្នុងគោលលទ្ធិយោធារបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានបោះពុម្ពរូបថតដែលបង្ហាញពីលោកគីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ពីររូបផ្សេងទៀតដែលកំពុងសង្កេតមើលអ្វីដែលខ្លួនអះអាងថា ជាការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកជាច្រើន ដែលរូបភាពទាំងនោះស្ថិតនៅក្នុងសភាពព្រិលៗតែប៉ុណ្ណោះ។
របាយការណ៍ដដែលបានគូសបញ្ចាក់ទៀតថា គំរូដែលបានសាកល្បងកាលពីថ្ងៃព្រហស្បតិ៍ បានបង្កើតឡើងដោយកន្លែងស្រាវជ្រាវមួយ ដែលមានទំនាក់ទំនងជាមួយនឹងបរិវេណបច្ចេកវិទ្យាគ្មានមនុស្សបើករបស់កូរ៉េខាងជើង (UATC)។ រូបថតក៏បានបង្ហាញការវាយប្រហារលើគោលដៅផ្សេងៗ រួមទាំងរថក្រោះដែលត្រូវបានបុកនៅមុំចោតពីខាងលើផងដែរ។
KCNA ក៏បានអះអាងជាចុងក្រោយដែរថា យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ត្រូវបានរចនាឡើងសម្រាប់សង្គ្រាមជើងគោក និងកងទ័ពជើងទឹក មានជួរខុសៗគ្នា និងប្រើប្រាស់ទម្រង់មួយចំនួន បន្ទាប់ពីឈានដល់ទីបញ្ចប់ដែលអាចកំណត់បានរបស់ពួកគេ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាវាមួយនឹងក្លាយជាជម្រកថ្មី របស់ជនជាតិអាមេរិក ផ្លាស់ទៅក្រៅប្រទេស ឬនៅឆ្ងាយពីត្រាំ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?