Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល​វៀតណាម ជួយ​កសាង​​ផ្ទះរាប់ពាន់ខ្នង​ ដល់សហគមន៍ជនជាតិ​ភាគតិចក្រីក្រនៅខេត្ត​ភាគកណ្តាល

បានផុស

នៅ

ដាកឡាក់ ជាខេត្តមួយនៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី នៃប្រទេស កម្ពុជា។ ប្រជាជនក្នុងខេត្តនេះមានជាង ២,២ លាននាក់ដែលមានជនជាតិភាគតិចចំនួន៤៩ ក្នុងនោះជនជាតិភាគតិចប្រមាណ ៣៣,៤ភាគរយ​ ជា​ជនជាតិ Ede, M’nong, Jarai, Bana (ស្មើ ២២ ភាគរយ​)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិភាគតិចភាគច្រើននៅខេត្ត ដាកឡាក់ ប្រកបរបរកសិកម្ម ធ្វើស្រែចំការ ដូច្នេះហើយ​ធ្វើឱ្យជីវភាពសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ពួកគេ មានស្ថានភាពលំបាក។ គ្រួសារជាច្រើន និងគ្រួសារជនជាតិភាគតិច​ក្នុងខេត្តនេះ មិនមានផ្ទះ ឬមាន​តែផ្ទះបណ្តោះអាសន្នដែលទ្រុឌទ្រោម ដែ​លត្រូវការជំនួយកសាងលំនៅឋានដើម្បី​ស្ថិរភាពជីវភាពរស់នៅ និងលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្របន្តិចម្តង​ៗ។ ខេត្ត​ដាកឡាក់មាន​ ២ស្រុកជាប់ព្រំដែន (គឺស្រុកEa Sup និង ស្រុកBuon Don) មាន ៥៤ ឃុំ ដែលមានការលំបាក ពិសេសនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

អនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមលើការងារសុខុមាលភាពសង្គម ​“​រួម​ដៃ​ដើម្បីជនក្រីក្រ ដោយមិនទុកនរណាម្នាក់ចោល” ក្រសួងនគរបាល​វៀតណាមបានសម្របសម្រួលជាមួយរដ្ឋាភិបាលខេត្តដាកឡាក់ អនុវត្តកម្មវិធីឧបត្ថម្ភកសាង​ផ្ទះចំនួន ១.២០០ ខ្នងសម្រាប់ជនក្រីក្រ  គ្រួសារមានភាពលំបាក​ពីលំនៅឋាន និងគ្រួសារជនរួមជាតិភាគតិចក្នុងខេត្ត ។ នេះគឺជាកម្មវិធីជំនួយសាងសង់លំនៅឋានដ៏ធំបំផុតសម្រាប់ប្រជាជនមិនធ្លាប់មាននៅក្នុងខេត្ត ដែលអនុវត្តជាក់ស្តែងនូវខួបលើកទី ១២០ នៃការបង្កើតខេត្ត ដាកឡាក់ (ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩០៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤)។

មក​ដល់​ពេល​នេះ កម្មវិធី​បាន​បញ្ចប់ និង​ប្រគល់​ផ្ទះ​ទាំង​១.២០០​ខ្នង​ជូន​ប្រជាពលរដ្ឋ។ ក្នុងចំណោមនោះ មានចំណុចលេចធ្លោចំនួនបី​ក្នុងការអនុវត្តកម្មវិធីកសាង​លំនៅឋានក្នុងខេត្ត ដាកឡាក់ ៖ ទីមួយ ម្ចាស់ការអំពី​​​ថវិកា។ ទី​២ អាជ្ញាធរ​បាន​រៀបចំ​ការស៊ើប​អង្កេត​ផ្ទាល់​ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ហើយធ្វើ​ការ​កែសម្រួល​គំរូ​ផ្ទះ​ឱ្យ​សមស្រប​តាម​លក្ខខណ្ឌ​ដី អាកាសធាតុ ទំនៀមទម្លាប់ និង​ការ​រស់នៅ និង​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ។

ក្នុងដំណើរការអនុវត្ត អាជ្ញាធរខេត្តបានបញ្ជា ណែនាំបណ្ដាមន្ទីរ ស្ថាប័ននិងអង្គការក្នុងតំបន់ត្រូវ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការកសាង និងបំពេញ​ឯកសារនានាសំរាប់ដីធ្លី​ជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សមាជិកសហជីព និងយុវជនបានចូលរួមយ៉ាងសកម្មក្នុងការជួយប្រជាពលរដ្ឋក្នុងការរុះរើផ្ទះចាស់ ប្រគល់ទីតាំង និងដឹកជញ្ជូនសម្ភារសំណង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ​។ ដាក់ពង្រាយការសាងសង់ផ្ទះជាបន្ទាន់សម្រាប់គ្រួសារដែលបានប្រគល់បរិវេណនិងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន​។

ព្រឹទ្ធាចារ្យភូមិ Y Suyn Eban កើតនៅឆ្នាំ ១៩៥៤ គឺជាបុគ្គលល្បីឈ្មោះម្នាក់នៅក្នុងភូមិ Dha Prong សង្កាត់ Cu Ebur ទីក្រុង Buon Me Thuot ខេត្ត ដាកឡាក់ បានអះអាងថា កម្មវិធីកសាង​ផ្ទះនេះជាការជួយឧបត្ថម្ភ​ជាក់ស្តែង មានប្រសិទ្ធិភាពយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសជនជាតិភាគតិច ដែលនៅតែជួបការលំបាកជាច្រើន។ នេះជាគោលនយោបាយ និងទិសដៅត្រឹមត្រូវរបស់បក្ស និងរដ្ឋ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងបន្ទាន់ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាល និងក្រសួងនគរបាល​ រួមចំណែកធានាសុសុមានភាពសង្គម​សមរាប់​ជនរួមជាតិភាគតិចក្នុងខេត្ត។

សកម្មភាពទាំងនោះបានបង្កើតឱ្យមានការមូលមតិគ្នា និងទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាជន ដោយហេតុនេះធ្វើឱ្យមានការយល់ឃើញពីគំនិត សេចក្តីប្រាថ្នា និងតម្រូវការស្របច្បាប់របស់ប្រជាពលរដ្ឋដើម្បីស្វែងរកចម្លើយ។ នេះ ក៏ជា “ស្ពាន” មួយដើម្បីជួយរដ្ឋាភិបាលតភ្ជាប់កាន់តែជិតស្និទ្ធជាមួយប្រជាជន រួមចំណែករក្សាស្ថានការណ៍សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមក្នុងខេត្ត ដាកឡាក់ ក៏ដូចជាតំបន់ខ្ពង់រាបភូមិភាគកណ្តាលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

រដ្ឋាភិបាល​វៀតណាម ជួយ​កសាង​​ផ្ទះរាប់ពាន់ខ្នង​ ដល់សហគមន៍ជនជាតិ​ភាគតិចក្រីក្រនៅខេត្ត​ភាគកណ្តាល

សន្តិសុខសង្គម២៥ នាទីutes មុន

រយៈពេល ២ សប្តាហ៍មកហើយ ករណីឆេះផ្សារ​បឹងឈូក កំពុងស្ថិតក្នុងភាពចម្រូងចម្រាស់

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រកួត​ប្រឡងចម្រៀង ពានរង្វាន់ឯកអគ្គរដ្ឋ​ទូត​ចិន លើកកម្ពស់ការអប់រំ​និង​ផ្លាស់ប្តូរ​វប្បធម៌​​ចិន​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អុំទូក ៣ ថ្ងៃ នៅ​ខេត្តកំពត ភ្ញៀវទេសចរកក់​ស្នាក់នៅ​សណ្ឋាគារពេញ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម